KPT+
ស្រីៗគួរដឹង ថ្នាំប្រភេទនេះ ក៏អាចបណ្តាលឲ្យជាំមុខដែរ
ការជាំមុខធ្វើឲ្យស្បែកលើថ្ងាស ថ្ពាល់ ច្រមុះ ឬបបូរមាត់យើងឡើងស្នាមពណ៌ត្នោត ឬក្រមៅស្រាលដែលបង្កឡើងដោយកត្តាជាច្រើន តែអ្វីដែលនឹកស្មានមិនដល់គឺក្នុងនោះក៏មានថ្នាំមួយចំនួនដែលស្រីៗភាគច្រើនប្រើដែរ។ តើថ្នាំនោះជាថ្នាំអ្វី? ហើយក្រៅពីថ្នាំមានកត្តាអ្វីខ្លះ? យើងអាចការពារជាំមុខតាមវិធីណាខ្លះ?

វេជ្ជបណ្ឌិត ហុង លីដា ឯកទេសជំងឺសើស្បែកទូទៅនៅពេទ្យសើស្បែកអាដាម៉ាបានឱ្យដឹងថា ជាំមុខក៏អាចបណ្តាលមកពីការប្រើប្រាស់ថ្នាំពន្យារកំណើតដែលមានផ្ទុកជាតិអ័រម៉ូនអ៊ីស្រ្តូសែន និងប្រូហ្សេស្តេរ៉ូនដែរ ព្រោះអ័រម៉ូនទាំង ២ នេះមាននាទីសំខាន់ក្នុងការភ្ញោចកោសិកាមេឡាណូសាយឱ្យផលិតជាតិពណ៌មេឡានីន (ជាតិពណ៌ក្រមៅក្នុងស្បែក)។
ក្រៅពីនេះក៏មានថ្នាំប្រភេទប្រឆាំងនឹងការប្រកាច់មួយចំនួនដែលក្រោយពីប្រើប្រាស់មួយរយៈនឹងធ្វើឱ្យមុខយើងមានការកើនឡើងនូវជាតិពណ៌ក្រមៅ។
អ្នកស្រីវេជ្ជបណ្ឌិតក៏បានបន្ថែមថា ក្រៅពីថ្នាំពន្យារកំណើត និងថ្នាំប្រឆាំងនឹងការប្រកាច់ ជាំមុខក៏អាចបណ្តាលមកពី៖
១. ការប្រែប្រួលអ័រម៉ូន
ភាគច្រើនកើតលើម៉ាក់ៗពពោះដែលមានកើនឡើងនូវអ័រម៉ូនអ៊ីស្រ្តូសែន ប្រូហ្សេស្តេរ៉ូនឬអ័រម៉ូនរំញោចកោសិកាមេឡាណូសាយដែលជួយភ្ញោចកោសិកាមេឡាណូសាយឱ្យផលិតសារធាតុមេឡានីនច្រើន ហើយបង្កឱ្យម៉ាក់ៗមានការជាំមុខបន្តិចម្តងៗ។ ម៉ាក់ៗមួយចំនួនអាចជាំមុខក្នុងអំឡុងពេលពពោះ ហើយម៉ាក់ៗមួយចំនួនទៀតអាចជាំមុខក្រោយពេលសម្រាលរួចប៉ុន្មានខែ។
២. ការត្រូវពន្លឺថ្ងៃខ្លាំង
ពេលណាស្បែកមុខយើងត្រូវពន្លឺថ្ងៃខ្លាំង កោសិកាមេឡាណូសាយនឹងផលិតជាតិមេឡានីនកាន់តែច្រើនដែលធ្វើឱ្យមុខយើងឡើងពណ៌ក្រមៅ។
៣. ការប្រើប្រាស់ផលិតផលមានជាតិកាត់
ការប្រើប្រាស់ផលិតផលជាតិកាត់ ឬជាតិបកធ្វើឱ្យស្បែករបស់យើងខ្សោយដែលបាត់បង់ប្រព័ន្ធការពារលើស្បែក ហើយធ្វើឱ្យយើងងាយប្រឈមនឹងការជាំមុខ។
៤. មានប្រវត្តិគ្រួសារងាយជំាមុខ
ស្រ្តីដែលមានប្រវត្តិគ្រួសារដែលមានបញ្ហាជំាមុខងាយនឹងប្រឈមនឹងការជំាមុខដែរព្រោះកត្តាតំណពូជ។
យើងអាចការពារកុំឱ្យជាំមុខតាមការណែនាំដូចខាងក្រោម៖
- ទម្លាប់ប្រើគ្រីមការពារកម្តៅថ្ងៃឱ្យបានត្រឹមត្រូវ និងជាប់លាប់ជាប្រចាំមុនពេលចេញក្រៅ
- ប្រើប្រាស់ផលិតផលដែលមានការទទួលស្គាល់ត្រឹមត្រូវ និងមានសុវត្ថិភាពចំពោះស្បែកចៀសវាងមានការប៉ះពាល់ដល់ស្បែកដែលធ្វើឱ្យស្បែកបាត់បង់ប្រព័ន្ធការពារ ហើយធ្វើឱ្យយើងងាយជាំមុខ
- បើយើងដឹងថា យើងប្រើបា្រស់ថ្នាំណាមួយហើយធ្វើឱ្យយើងមានបញ្ហាជាំមុខ យើងគួរពិភាក្សាជាមួយគ្រូពេទ្យដើម្បីបញ្ឈប់ការប្រើប្រាស់ថ្នាំ ឬកាត់បន្ថយ ឬរកដំណោះស្រាយផ្សេងដែលស័ក្តិសមនឹងយើង
- ជាចុងក្រោយបើយើងមានបញ្ហាជាំមុខដោយសារអ្វីដែលមិនអាចចៀសផុតដូចជា ការពពោះ យើងអាចប្រើជាប្រភេទគ្រីមការពារកម្តៅថ្ងៃសម្រាប់ស្រ្តីមានផ្ទៃពោះដើម្បីទប់ស្កាត់កត្តាប្រឈមបន្ថែមទៀត។
បើយើងសង្កេតឃើញស្បែកមុខមានការឡើងក្រមៅ យើងគួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យសើស្បែកដើម្បីទទួលយកការការពារ និងបន្ទាប់មកទទួលយកការព្យាបាលឱ្យបានឆាប់បំផុត។

ពេលជាំមុខ យើងគួរប្រើគ្រីមការពារកម្តៅថ្ងៃដែលមានលេខយ៉ាងហោចណាស់ ៥០ ដែលមាន PA (មានន័យថាកាពារទាំង UVA) ឬយើងអាចហៅបានថាជាប្រភេទ Broad spectrum ដែលអាចការពារបានទាំងកាំរស្មី UVA និង UVB ពីពន្លឺថ្ងៃ ហើយលាប ១៥ នាទីមុនចេញក្រៅ និងលាបក្នុងបរិមាណសមស្របមួយ៕

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?