KPT+
មកដឹងពី Oiran ស្ត្រីសម្រាប់កម្សាន្តអារម្មណ៍ នៅប្រទេស ជប៉ុន តែប៉ុណ្ណោះ
អយរ៉ាន់ (Oiran) គឺជាមនុស្សស្រីដែលមានកិត្តិយស សេចក្ដីថ្លៃថ្នូរ និងឋានៈខ្ពស់បំផុតក្នុងចំណោមស្ត្រីរកស៊ីផ្លូវភេទនៅប្រទេសជប៉ុន។ កាលពីឆ្នាំ ១៦០០ ដល់ឆ្នាំ ១៨៦៨ (Yoshiwara ដែលបច្ចុប្បន្នជាទីក្រុង តូក្យូ) នៅទីនោះជាតំបន់ដែលច្បាប់អនុញ្ញាត ឲ្យការរកស៊ីផ្លូវភេទជាអំពើស្របច្បាប់ក្នុងប្រទេសជប៉ុន។

ពាក្យ “អយរ៉ាន់” មានន័យថា បងស្រីធំរបស់ពួកយើង ដែលក្មេងៗបម្រើពួកនាងតែងតែហៅនៅជំនាន់នោះ រួចជាប់មកជាផ្លូវការតែម្ដងទៅ។ អ្នកដែលអាចហៅ អយរ៉ាន់ មកកំដរអារម្មណ៍បាន ត្រូវតែមានផ្ទះជាធ្នាក់ហៅនាងមក ហើយគេត្រូវប្រាកដថាភ្ញៀវនោះជាមនុស្សមានប្រាក់ មានអំណាច ទើបគេទទួលមុននឹងបម្រើសេវាកម្មផ្លូវភេទនេះ ភ្ញៀវត្រូវជួបមុខអយរ៉ាន់គ្រប់បីដងដូចខាងក្រោមសិន៖
-ដំណាក់កាលទី១៖ អយរ៉ាន់ មកអង្គុយឆ្ងាយពីភ្ញៀវ នាងមិនផឹក មិនហូប មិននិយាយអ្វីទាំងអស់ទុកឲ្យភ្ញៀវបង្ហាញពីអំណាច និងទឹកប្រាក់ជាមុន
– ដំណាក់កាលទី២៖ ការណាត់ជួបលើកនេះដូចលើកទីមួយដែរ ប៉ុន្តែនាងខិតជិតជាងមុន
-ដំណាក់កាលទី៣៖ អយរ៉ាន់នឹងផ្ដល់សេវាកម្មដល់ភ្ញៀវនោះ។

គួរបញ្ជាក់ដែរថា អ្នកមិនអាចហៅ អយរ៉ាន់ មកបានតាមចិត្តចង់នោះទេ ពីព្រោះក្រុមនេះមានម៉ែយ៉ែមមួយហៅថា យ៉ារីតេ (yarite) ដើម្បីទុកឲ្យភ្ញៀវទំនាក់ទំនងតាមគាត់។ យ៉ាងណាមិញ បើទោះបី អយរ៉ាន់ ជាស្ត្រីរកស៊ីផ្លូវភេទ ប៉ុន្តែនាងមានឋានៈខ្ពស់ជាងភ្ញៀវ មិនថាភ្ញៀវនោះជាអ្នកមានអំណាចមកពីណាក៏ដោយ៕
អត្ថបទ៖ វារី
ចុចអាន៖ការជ្រលក់ម្រាមដៃជាមួយទឹកថ្នាំ ក្រោយបោះឆ្នោតរួច មានប្រវត្តិយ៉ាងណា?
ចុចអាន៖រឿងរ៉ាវប្លែកៗ ៩ ប្រភេទលើលោក មនុស្សជាច្រើនមិនសូវជាដឹងនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


