KPT+
កាហ្វេដែលនិយមផឹក ក៏អាចបង្ហាញពីអត្តចរិត ថា អ្នកជាមនុស្សប្រភេទណាដែរ
ការនិយមផឹកកាហ្វេ ក៏អាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នកបានដែរ។ នោះហើយជាមូលហេតុ ដែលមនុស្សមានរសជាតិខុសគ្នា នៅក្នុងកាហ្វេរបស់ពួកគេ។
ខាងក្រោមនេះ គឺអត្តចរិតពិតរបស់អ្នកនិយមផឹកកាហ្វេទាំង ៨ ប្រភេទ ៖
១ កាហ្វេទឹកដោះគោ

អ្នកចូលចិត្តកាហ្វេទឹកដោះគោ គឺជាមនុស្សស្មោះត្រង់ ឬអាចជាមនុស្សស្អាតស្អំនៅខាងក្នុងចិត្ត។ ប៉ុន្តែមួយវិញទៀត អ្នកជាប្រភេទមនុស្សដែលចូលចិត្តធ្វើអ្វីដោយឯកឯង មិនរញ៉េរញ៉ៃជាមួយអ្នកដទៃ។ អ្នកតែងព្យាយាមធ្វើឲ្យមានតុល្យភាពរវាងផ្នែកឡូជីខល និងច្នៃប្រឌិតជានិច្ច។
២ កាហ្វេខ្មៅ

មនុស្សប្រភេទនេះមិនចូលចិត្តការស្លៀកពាក់បែបឆើតៗនោះទេ ហើយចូលចិត្តបរិយាកាសស្ងប់ស្ងាត់ និងតែងរីករាយជាមួយជីវិតបច្ចុប្បន្ននេះខ្លាំង។
៣ កាហ្វេ Frappuccino

អ្នកមិនចូលចិត្តអ្វីដែលបានគ្រោងទុក ហើយចូលចិត្តជជែកកម្សាន្តកែអផ្សុកជាមួយមនុស្សជុំវិញខ្លួនផងដែរ។ មនុស្សនេះក៏មានស្មារតីសង្គមខ្ពស់ មិនធម្មតាដែរ។
៤ កាហ្វេ Cappuccino

នៅពេលសួរអំពីគំនិត វាហាក់ដូចជាខួរក្បាលរបស់អ្នក បានប្រមូលផ្តុំគំនិតរាប់ពាន់។ អ្នកគឺជាមនុស្សល្អឥតខ្ចោះ ហើយចូលចិត្តបង្ហាញរបស់ដែលទាន់សម័យ។ អ្នកក៏ជាមនុស្សរួសរាយរាក់ទាក់ និងមានមិត្តភ័ក្ដិច្រើនដែរ។
៥ កាហ្វេ Latte

សូម្បីតែនៅក្នុងលក្ខខណ្ឌនៃការសម្រេចចិត្ត អ្នកអាចធ្វើវាបានដោយចៃដន្យ។ អ្នកក៏ចូលចិត្តបញ្ចេញស្នាមញញឹម និងបំបែកបរិយាកាសតានតឹង ឲ្យប្រែជាអ៊ូអរឡើងវិញ។ មនុស្សនេះ សំបូរញាតិចូលមកចរចាច្រើនឥតដាច់ ជាពិសេសក៏មានអ្នកស្រលាញ់ច្រើនផងដែរ។
៦ កាហ្វេ Espresso

អ្នកជាមនុស្សសាមញ្ញ និងស្ងប់ស្ងាត់ក្នុងការធ្វើអ្វីគ្រប់យ៉ាង។ ប្រសិនបើមានបញ្ហា អ្នកដឹងពីរបៀបដោះស្រាយវាដោយវិធីត្រជាក់។ មិនចម្លែកទេ ដែលអ្នកត្រូវបានមនុស្សជាច្រើនកោតសរសើរអ្នកមករហូត។
៧ កាហ្វេ Double espresso

មនុស្សប្រភេទនេះ និយមបញ្ចប់ការងារដោយស្ថានភាពតានតឹងបន្តិច តែជម្នះធ្វើវាឲ្យចប់។ អ្នកក៏ចូលចិត្តទិសដៅលឿននិងដល់ចំណុចមួយល្អផងដែរ។
៨ កាហ្វេចម្រុះ

កាហ្វេបែបនេះ មានភាពងាយស្រួលក្នុងការទទួលបាន ជាពិសេសជាមួយនឹងកន្លែងដែលមានតាមអ៊ីនធឺណិតគ្រប់គ្រាន់។ ជាធម្មតា អ្នកចូលចិត្តកាហ្វេទាំងនេះ គឺជាមនុស្សដែលធ្វើតាមតែនិន្នាការ មិនមែនជាអ្នកដែលចូលចិត្តកាហ្វេនោះទេ៕
ចុះអ្នកវិញ តើចូលចិត្តកាហ្វេប្រភេទណា?
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៧ វិធី ទទួលបានអត្ថប្រយោជន៍ពីការផឹកកាហ្វេ និងមិនប៉ះពាល់ដល់រាងកាយ
ចុចអាន៖កាហ្វេស្វាងងងុយមែន តែបើផឹកច្រើនពេក នឹងជួបជំងឺ ៥ មុខនេះ រហូតដល់ស្លាប់បាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


