KPT+
ប្រវត្តិធំៗ ៥ យ៉ាងអំពីលោហធាតុ «ប្រាក់»
ប្រាក់ជាលោហធាតុកម្រមួយក្នុងចំណោមវត្ថុមានតម្លៃនានារបស់ពិភពលោក។ លោហធាតុនេះមិនត្រូវបានប្រើប្រាស់ច្រើននោះទេ និងមានរឿងរ៉ាវជាច្រើនដែលមិនសូវមានអ្នកដឹងអំពីវា។
នៅក្នុងវិទ្យសាស្ត្រ ប្រាក់ជាអង្គធាតុគីមីមាននិមិត្តសញ្ញា Ag និងលេខអាតូម ៤៧ ។ ផ្ទុយពីវិទ្យាសាស្ត្រ ជនជាតិភាគតិចអាហ្វ្រិកដើមជឿថា ប្រាក់បានមកពីទឹកភ្នែករបស់ព្រះចន្ទ ហើយមាសជាញើសនៃព្រះអាទិត្យ ។
ចំណែកខាងក្រោមនេះ ជាការពិត ៥ យ៉ាងលាក់ពីក្រោយប្រាក់ដែលមិនសូវមានអ្នកដឹង៖
១. មនុស្សប្រើប្រាស់ប្រាក់តាំងពី ៣០០០ ឆ្នាំមុនគ្រិស្តសករាជ

កំណត់ត្រាបុរាណវិទ្យាបង្ហាញថា មនុស្សបានជីកនិងប្រើប្រាក់យ៉ាងហោចណាស់ ៥០០០ ឆ្នាំមកហើយ ទល់នឹងបច្ចុប្បន្ននេះ។ គំនរដានប្រាក់ត្រូវបានរកឃើញនៅអណ្តូងរ៉ែប្រទេសទួរគី និងក្រិក។ រីឯរ៉ែប្រាក់ត្រូវបានរកឃើញក្នុងប្រទេសចិន កូរ៉េ ជប៉ុន និងអាមេរិកខាងត្បូង។
ភាពកម្ររបស់ប្រាក់ផ្តល់ឲ្យវានូវតម្លៃដ៏ខ្ពស់។ ក្នុងនោះក្រុង Athens របស់ក្រិកបុរាណបានប្រើកាក់ប្រាក់ជំនួសដុំមាសក្នុងការដោះដូរទំនិញ។
២. ប្រាក់ចម្លងចរន្តអគ្គិសនីបានល្អជាងលោហធាតុផ្សេងទៀត
ក្នុងចំណោមលោហធាតុទាំងអស់ ប្រាក់ជាអ្នកចម្លងកម្ដៅនិងអគ្គិសនីល្អបំផុត។ ដូច្នេះវាត្រូវបានប្រើក្នុងតម្រូវការជាច្រើន។ ដែកផ្សារ គ្រឿងបន្លាស់អគ្គិសនី បន្ទះសៀគ្វី បន្ទះពុម្ពព្រីន និងអាគុយ សុទ្ធតែធ្វើពីប្រាក់។ ប៉ុន្តែដោយវាថ្លៃពេក នៅក្នុងខ្សែភ្លើងអគ្គីសនីគេប្រើស្ពាន់ជំនួសវិញ។
៣. ការថតរូបដំបូង ធ្វើឡើងរវាងប្រតិកម្មរបស់ប្រាក់និងពន្លឺព្រះអាទិត្យ
នៅទសវត្សឆ្នាំ ១៧២០ រូបវិទូជនជាតិអាល្លឺម៉ង់ឈ្មោះ Johann Heinrich Schulze បានបង្កើតរូបភាពដំបូងជាមួយប្រាក់។ អ្នករូបវិទ្យារូបនេះ បានរកឃើញថា បំណែកដីសមួយដុំដែលធ្លាក់ក្នុងនីត្រាតប្រាក់នឹងប្រែទៅជាខ្មៅ នៅពេលដែលប៉ះនឹងពន្លឺព្រះអាទិត្យ បង្កើតបានរូបភាពនៅលើបន្ទះលោហៈ។
មួយសតវត្សរ៍ក្រោយមក វិចិត្រករបារាំង Louis-Jacques-Mandé Daguerre បានបង្កើតការព្រីនរូបថតនៅលើបន្ទះស្ពាន់ធ្វើពីប្រាក់។ ទន្ទឹមនឹងនេះអ្នកវិទ្យាសាស្ត្រអង់គ្លេស William William Fox Talbot បានបង្កើតវិធីសាស្រ្តបង្ហាញរូបភាពនៅលើក្រដាសអ៊ីយ៉ូដប្រាក់ដែលមានជាតិអាស៊ីត gallic ។
បច្ចុប្បន្ន អ៊ីយ៉ូដប្រាក់នៅតែត្រូវបានប្រើដើម្បីបង្ហាញរូបភាពមានគុណភាពខ្ពស់ក្នុងការថតកុន និងថតរូប។
៤. ប្រាក់មានលក្ខណៈសម្បត្តិអាចប្រឆាំងនឹងមេរោគ
យោងតាមរបាយការណ៍ត្រួតពិនិត្យឆ្នាំ ២០០៩ ប្រាក់ជាឧបករណ៍ប្រឆាំងនឹងអតិសុខុមប្រាណដ៏សំខាន់មួយ មុនពេលគេរកឃើញថ្នាំអង់ទីប៊ីយ៉ូទិក ទំនើបនាទសវត្សឆ្នាំ ១៩៤០ ។
អ្នកស្រុកម៉ាសេដូន ប្រទេសក្រិកនាសម័យបុរាណប្រើបន្ទះប្រាក់ដើម្បីវះកាត់របួស ខណៈដែលគ្រូពេទ្យនៅសង្គ្រាមលោកលើកទី ១ បានប្រើប្រាក់ដើម្បីការពារការឆ្លងមេរោគពេលរងរបួសនៅសមរភូមិ។
ប្រាក់អាចសម្លាប់បាក់តេរី ប៉ុន្តែបើត្រូវបានប្រើប្រាស់ក្នុងបរិមាណច្រើនជ្រុល មនុស្សក៏អាចប៉ះពាល់ដែរ។ ប្រាក់ច្រើនពេកក្នុងរាងកាយអាចបណ្តាលឲ្យស្បែកប្រែទៅជាពណ៌ប្រផេះឬខៀវជារៀងរហូត នេះក៏ព្រោះតែប្រតិកម្មប្រាក់ជាមួយនឹងពន្លឺ។
ការសិក្សាឆ្នាំ ២០១៣ លើវេជ្ជសាស្ត្របានបង្ហាញថា ប្រាក់ធ្វើឲ្យកោសិកាបាក់តេរីងាយនឹងបែកខ្ញែក។ ប្រសិនបើដាក់ប្រាក់ចំនួនតិចតួចផ្សំក្នុងថ្នាំអង់ទីប៊ីយ៉ូទិកក៏ដោយ ក៏អាចសម្លាប់បាក់តេរីបានពី ១០-១០០០ ដងខ្លាំងជាងថ្នាំដែលគ្មានសារធាតុលោហៈនេះ។
៥. អ៊ីយ៉ូដប្រាក់ជួយធ្វើឲ្យមានភ្លៀង
នៅពេលដែលតំបន់នានាត្រូវការទឹកភ្លៀង បន្ទាប់ពីគ្រោះរាំងស្ងួតយូរ អ្នកវិទ្យាសាស្ត្រអាចបង្កើត “ពពក” ដោយបាញ់អ៊ីយ៉ូដប្រាក់ចូលទៅក្នុងបរិយាកាស។
នៅទសវត្សឆ្នាំ ១៩៤០ លោក Bernard Vonnegut បានបង្ហាញនៅក្នុងមន្ទីរពិសោធន៍ថា អ៊ីយ៉ូដប្រាក់ធ្វើឲ្យម៉ូលេគុលទឹកអាចបង្កក នឹងនាំទៅរករបបទឹកភ្លៀងនៅក្នុងទំរង់បែបព្រិល។

ដោយឡែកការសិក្សាឆ្នាំ ២០១៨ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Colorado និងស្ថាប័នផ្សេងទៀតបានពិសោធន៍រឿងនេះដូចគ្នា។ ពួកគេបានបញ្ជូនយន្តហោះចំនួនពីរគ្រឿងទៅលើអាកាស មួយដើម្បីបាញ់អ៊ីយ៉ូដប្រាក់ និងមួយទៀតដើម្បីតាមដានទិសដៅរបស់វានិងវាស់របបទឹក។ លទ្ធផលឃើញថា អ៊ីយ៉ូដប្រាក់ ពិតជាអាចបង្កកទឹកក្នុងពពកបានពិតមែន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ MENTAL FLOSS
ចុចអាន៖ស្ត្រី ដែលអាចបង្កើតម៉ាកយីហោដោយជោគជ័យ ទាំងខ្លួនមានជំងឺប្រចាំកាយ
ចុចអាន៖ទំនោរសង្គមដែលចង់ជោគជ័យហួសហេតុពេក មនុស្សក្លាយជាបរាជ័យជាមួយបីយ៉ាងនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


