KPT+
ស្មុគស្មាញរឿងប្រាក់កាក់បន្ទាប់ពីរៀបការរួចមែនទេ? អនុវត្តវិធីនេះភ្លាម!
រៀបការគឺជាពេលវេលាដ៏រំភើបសម្រាប់គូស្នេហ៍។ ប៉ុន្តែមានផលវិបាកខ្លះ សម្រាប់អាពាហ៍ពិពាហ៍ថ្មីថ្មោង ដូចជាការសម្របខ្លួនរស់នៅជាមួយគ្នា និងទម្លាប់ផ្ទះរៀងៗខ្លួន។ ចំណែករឿងមួយទៀតដែលពិបាកនិយាយបន្តិច គឺហិរញ្ញវត្ថុក្នុងគ្រួសារ។
នៅក្នុងអត្ថបទនេះយើងនឹងចែករំលែកជាមួយអ្នក នូវគន្លឹះល្អៗ អំពីការធ្វើផែនការហិរញ្ញវត្ថុ សម្រាប់អ្នកដែលទើបរៀបការហើយ។
១. និយាយអំពីហិរញ្ញវត្ថុទល់មុខគ្នា

ដើម្បីទទួលបានសុភមង្គលក្នុងគ្រួសារ ប្ដីប្រពន្ធត្រូវតែមានឆន្ទៈបើកចំហពីហិរញ្ញវត្ថុរៀងខ្លួន។ វាពិតជាមានប្រយោជន៍ណាស់ ការដែលនិយាយអំពីទម្លាប់ចំណាយនិងសន្សំរបស់យើង និងរបៀបដែលយើងធំឡើងក្នុងការមើលប្រាក់របៀបម៉េច។
សម្រាប់កាលៈទេសៈខ្លះបំណុលរបស់យើងក្នុងនាមជាប្ដីប្រពន្ធ ត្រូវតែជាបំណុលរួមគ្នា បន្ទាប់ពីរៀបការរួច។
២. រកមើលប្រព័ន្ធគ្រប់គ្រងប្រាក់
តើដំបូន្មានហិរញ្ញវត្ថុអ្វី ដែលយើងធ្វើតាមទាក់ទងនឹងការគ្រប់គ្រងប្រាក់ ឬយើងចង់ទុកគណនីធនាគារដាច់ដោយឡែកពីគ្នា? មានគុណសម្បត្តិនិងគុណវិបត្តិក្នុងការមានគណនីធនាគាររួមគ្នា ទល់នឹងការរក្សារបស់របរដាច់ដោយឡែកពីគ្នា។
ប្ដីប្រពន្ធត្រូវការស្វែងយល់ថា តើមួយណាល្អបំផុតសម្រាប់គ្រួសារ។ ប្រសិនបើសម្រេចចិត្តរក្សាគណនីនិងប្រាក់ចំណូលដាច់ដោយឡែក យើងត្រូវសម្រេចថាតើនឹងបែងចែកវិក្កយបត្រ ប្រាក់កម្ចីទិញផ្ទះ ធានារ៉ាប់រងនិងការបង់ប្រាក់ប្រចាំខែផ្សេងៗទៀត សម្រាប់គេហដ្ឋានអាពាហ៍ពិពាហ៍របស់អ្នកយ៉ាងដូចម្ដេច។
៣. គិតលើប្រាក់ចំណាយថវិកាប្រចាំខែ
ដើម្បីឲ្យមានការរួមបញ្ចូលគ្នានៃហិរញ្ញវត្ថុប្រកបដោយជោគជ័យ ត្រូវសម្រេចចិត្តគិតគូលើថវិកាប្រចាំខែ។ កត់ចំណាំនូវប្រាក់ចំណូលប្រចាំខែរួមគ្នា ក៏ដូចជាបញ្ជីនៃការចំណាយប្រចាំខែរបស់អ្នក។ ដូចជាគ្រឿងទេស ហ្គាស និងអាហារហូបចុកផ្សេៗ ហើយយកមកផ្គូផ្គងលើប្រាក់ប្រចាំខែរបស់អ្នកទាំងពីរ។
បន្ទាប់ពីកាត់ការចំណាយប្រចាំខែរួច គឺដល់វេនរបៀបបែងចែករបបដែលនៅសល់ម្ដង។
៤. បម្រុងទុកប្រាក់សម្រាប់គ្រាអាសន្ន

យើងមិនដឹងថាពេលណាមានអាសន្នឡើយ រឿងអាក្រក់មិនអាចមើលឃើញទុកជាមុន ដូចជាជំងឺ គ្រោះមហន្តរាយធម្មជាតិ ការជួសជុលផ្ទះ ឬការបាត់បង់ការងារភ្លាមៗ នឹងប៉ះពាល់ដល់ប្រាក់ចំណូលគ្រួសារ។ ការដែលយើងមានប្រាក់សន្សំសម្រាប់ការរំពឹងទុក នឹងជួយប្ដីប្រពន្ធមានអារម្មណ៍សុវត្ថិភាពអំពីអនាគតក្នុងគ្រួសារ។
៥. រក្សាការប្រាស្រ័យទាក់ទងដោយបើកចំហ
ត្រូវប្រាកដថាគ្រប់គ្នាបានអនុវត្តការប្រាស្រ័យទាក់ទងគ្នាដោយបើកចំហ ហើយមិនត្រូវខ្មាសអៀន ក្នុងការនិយាយជាមួយដៃគូពីបញ្ហាប្រាក់កាក់ឡើយ។
ការដែលយើងត្រួតពិនិត្យប្រាក់ប្រចាំខែរបស់គ្នារៀងៗខ្លួន ក៏ជាឱកាសមួយដើម្បីមើលប្រាក់ចូលនិងចេញពីក្រុមគ្រួសារ។
វាអាចជួយបញ្ជាក់ពីតំបន់ណាមួយដែលយើងបានប្រើប្រាស់ប្រាក់ និងអាចកែលំអប្រសិនបើប្រើប្រាក់ខ្ជះខ្ជាយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មេរៀនពីសហគ្រិនហ្វីលីពីនដែលតស៊ូបង្កើតយីហោហាងអាហារសម្រន់តតាំងជាមួយប្រេនបរទេស
ចុចអាន៖មកពិនិត្យសិក្សាលើបរាជ័យធំៗរបស់មហាសេដ្ឋី Bill Gates វិញម្តង
-
ព័ត៌មានជាតិ៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


