KPT+
រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើល ៧ យ៉ាង អំពីព្រះនាង Diana
ព្រះនាង Diana គឺជាស្ត្រីមានឥទ្ធិពលមួយរូបដែលទទួលបានការស្រលាញ់ពេញចិត្ត និងលើកតម្កើងពីសំណាក់មហាជនរាប់លានអ្នក។ ព្រះនាងមានប្រជាប្រិយលើសពីការរំពឹងទុក រហូតដល់មានពាក្យចចាមរ៉ាមថា សូម្បីតែអតីតស្វាមី គឺព្រះអង្គម្ចាស់ Charles ក៏ច្រណែននឹងប្រជាប្រិយភាពរបស់ទ្រង់ដែរ។

ព្រះនាង Diana ប្រៀបដូចជាតារា ហើយទាក់ទាញចំណាប់អារម្មណ៍ពីមហាជនអស់មិនសល់សម្រាប់ព្រះអង្គម្ចាស់ Charles ឡើយ។ ជារៀងរាល់ពេលមានព្រឹត្តិការណ៍ណាមួយ មនុស្សគ្រប់គ្នាតែងតែរង់ចាំមើលវត្តមានរបស់ព្រះនាងជាទីស្រលាញ់របស់ពួកគេ បើសិនជាព្រះនាងមិនបានចូលរួម នោះពួកគេសំដែងការខកចិត្តជាខ្លាំង ដែលនាំឲ្យព្រះអង្គម្ចាស់ Charles ជាស្វាមីមានអារម្មណ៍ថាចាញ់ប្រៀប។
យ៉ាងណាមិញ រឿងរ៉ាវខាងក្រោមនេះ ជារឿងសំខាន់ៗក្នុងជីវិតរបស់ព្រះនាង Diana ដែលយើងគួរដឹងពីទ្រង់ មុនពេលទ្រង់សោយទិវង្គត ដោយគ្រោះថ្នាក់ចរាចរណ៍។
១. ព្រះនាងចង់ក្លាយជាអ្នករាំរបាំបាឡេ
ព្រះនាងមិនអាចសម្រេចក្ដីសុបិនមួយនេះទេ ដោយសារតែទ្រង់មានកម្ពស់ខ្ពស់ពេក។ ដូច្នេះហើយ ទើបទ្រង់មិនអាចសម្រេចក្ដីសុបិនមួយនេះបាន។
២. ព្រះអង្គម្ចាស់ Charles ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយបងស្រីរបស់ព្រះនាងមុន
បងស្រីរបស់ព្រះនាងឈ្មោះ Sarah ពោលថា “ខ្ញុំជាមេអណ្ដើក” ហើយគាត់គឺជាមនុស្សតែម្នាក់គត់ ដែលព្រះនាងទុកចិត្ត។
៣. ព្រះនាងជារាជវង្សដំបូងបង្អស់ ក្នុងការប្រសូតបុត្រក្នុងមន្ទីរពេទ្យ
ព្រះអង្គម្ចាស់ William និង Henry សុទ្ធតែប្រសូតនៅមន្ទីរពេទ្យ St Mary ទាំងពីរ។

៤. ព្រះនាងត្រូវសង្គមពេញចិត្តមែនទែនចំពោះសកម្មភាពលើកទឹកចិត្តអ្នកជំងឺអេដស៍
កាលណោះចំណេះដឹងអំពីជំងឺនេះមិនទាន់ទូលំទូលាយនៅឡើយទេ គ្រប់គ្នាគិតថាជំងឺអេដស៍អាចឆ្លងតាមរយៈការចាប់ដៃ ឬឱបគ្នា ចំណែកឯព្រះនាង Diana វិញបែរជាជិតដិតមិនរើសអើងអ្នកជំងឺសោះ។
៥. ព្រះនាងមានឯកសារវីដេអូនិយាយអំពីរឿងក្នុងចិត្ត
ក្នុងនោះមានការនិយាយអំពីការសាហាវស្មន់របស់ព្រះអង្គម្ចាស់ Charles និង Camilla ដែលជាមហេសីបច្ចុប្បន្ននេះផងដែរ។ ប៉ុន្តែរឿរ៉ាវយ៉ាងណា ក៏មិនទាន់មានអ្នកណាដឹងច្បាស់ឡើយ។
៦. លេចឮព័ត៌មានព្រះនាងមានស្នេហាលួចលាក់ ជាមួយនឹងអង្គរក្សរបស់ខ្លួន
សម័យបច្ចុប្បន្ននេះ គេមិនទាន់ដឹងថា វាជារឿងពិតឬយ៉ាងណានោះទេ។ ដឹងត្រឹមថា គ្រាន់តែជាពាក្យចចាមអារ៉ាមដែលចេញពីរាជវាំងប៉ុណ្ណោះ។ រហូតដល់ថ្ងៃព្រះនាង Diana ជួបគ្រោះថ្នាក់ចរាចរណ៍ ក៏គេមិនទាន់ដឹងមូលហេតុផិតក្បត់មួយនេះដែរ។
៧. ការស្លាប់របស់ព្រះនាងពិតជាគួរឲ្យសង្ស័យ
គេជឿជាក់ថា ព្រះនាងមិនមែនជួបគ្រោះថ្នាក់ដោយចៃដន្យទេ មកទល់បច្ចុប្បន មហាជននៅតែមានការសង្ស័យទៅលើខ្សែររាជវង្សដដែល។

ទោះបីជាព្រះនាង Diana មិនមានវត្តមាននៅលើលោកនេះទៀតក៏ដោយ ប៉ុន្តែព្រះនាងនៅតែស្ថិតនៅក្នុងបេះដូងមនុស្សរាប់លាន់អ្នក ដោយសារតែអំពើល្អរបស់ព្រះនាងនោះហើយ៕
ប្រែសម្រួល៖ វារី
ចុចអាន៖មកទស្សនាបណ្ដុំសំលៀកបំពាក់ Meghan តែងប្រើប្រាស់ស្ទីលស្រដៀងព្រះនាង Diana ដែលជាមាតាក្មេក
-
ចរាចរណ៍១១ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច២ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១១ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៦ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១១ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


