KPT+
មនុស្សចូលចិត្តនៅម្នាក់ឯង ច្រើនតែផ្តល់គុណសម្បត្តិ ៥ យ៉ាងនេះ
របៀបរស់នៅនិងទំនាក់ទំនងរបស់មនុស្សម្នាក់ៗក្នុងសង្គមរមែងមានបែបបទ និងសណ្ឋានផ្សេងគ្នាទៅតាមចំណូលចិត្តរបស់បុគ្គលនោះ។ អ្នកខ្លះចូលចិត្តមនុស្សច្រើនអ៊ូអរ រីឯអ្នកខ្លះចូលចិត្តគ្នាតិច ឬនៅតែឯងៗ។ ទោះយ៉ាងណា ការនៅតែឯងៗក៏មិនមែនមានន័យថា ផ្ដាច់ការទាក់ទងជាមួយសង្គម ឬជារឿងមិនល្អអ្វីដែរ។ ផ្ទុយទៅវិញការនៅម្នាក់ឯងមានគុណសម្បត្តិច្រើនយ៉ាងគួរកត់សម្គាល់៕
អ៊ីចឹង! តើការនៅម្នាក់ឯងមានប្រយោជន៍អ្វីខ្លះទៅ?
១. មិនងាយប៉ះទង្គិចផ្លូវចិត្ត

មនុស្សដែលចូលចិត្តនៅម្នាក់ឯង ជាមនុស្សដែលផ្តោតការយកចិត្តទុកចំពោះខ្លួនឯងខ្លាំង។ ការនៅម្នាក់ឯងនឹងមិនធ្វើឱ្យគេទទួលអារម្មណ៍រំខានពីអ្នកដទៃ និងជួយបង្កើនការគិតបានជ្រៅជ្រះ។ លើសពីនេះ ការនៅម្នាក់ឯងនឹងផ្តល់ឱកាសឱ្យខួរក្បាល និងរាងកាយឆាប់ទទួលការសម្រាក និងឆាប់មានកម្លាំងឡើងវិញ។
២. បង្កើនផលិតភាពការងារខ្ពស់
នៅពេលគ្មានការរំខានពីបរិស្ថានដែលនៅជុំវិញខ្លួនច្រើន អ្នកនៅម្នាក់ឯងនឹងមានការផ្តោតអារម្មណ៍បានខ្លាំង ព្រមទាំងបំពេញការងារបានលឿននិងមានប្រសិទ្ធិភាពខ្ពស់ជាងធម្មតា។
៣. បង្កើតការសម្រេចចិត្តត្រឹមត្រូវ

ជាទូទៅមនុស្សចូលចិត្តនៅម្នាក់ឯង អាចធ្វើការពិចារណាបានច្បាស់ និងធ្វើការសម្រេចចិត្តបានត្រឹមត្រូវជាងមនុស្សដែលស្ថិតក្នុងភាពអ៊ូរអរ ពីព្រោះគេមិនសូវច្របូកច្របល់ផ្លូវចិត្ត និងតែងមានអារម្មណ៍នឹងនរជានិច្ច។
៤. ចេះដោះស្រាយបញ្ហាបានល្អ
បុគ្គលចំណូលនៅម្នាក់ឯង ឬ មានគ្នាតិច ភាគច្រើនជាមនុស្សស្ងៀមស្ងាត់ និងមិននិយាយស្តីច្រើន។ បុគ្គលប្រភេទនេះចូលចិត្តគិតអ្វីដែលស៊ីជម្រៅ ឬគិតគូរវែងឆ្ងាយ និងមានដំណោះស្រាយចំពោះបញ្ហាប្រកបដោយប្រសិទ្ធិភាពខ្ពស់ជាងមនុស្សចូលចិត្តនិយាយច្រើន។
៥. រក្សាទំនាក់ទំនងបានរឹងមាំ

បើទោះបីជាមនុស្សប្រភេទនេះចូលចិត្តនៅម្នាក់ឯងក៏ដោយ គេក៏មានមិត្តភក្តិដែរ ហើយទំនាក់ទំនងជាមួយមនុស្សដែលគេស្គាល់រមែងមានភាពយូរអង្វែង និងរឹងមាំជាងមនុស្សធម្មតាទៅទៀត ពីព្រោះគេឆាប់យល់ពីអារម្មណ៍របស់មនុស្ស ព្រមទាំងមិនចំណូលបង្កភាពរញ៉េរញ៉ៃដល់អ្នកដទៃនោះទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ វត្ថុ ៨ យ៉ាងទោះមានលុយវាល់លានក៏មិនអាចទិញបានដែរ
ចុចអាន៖ មនុស្សស្រីចរិតបែបនេះហើយ ដែលសក្ដិសមជាមួយការនៅម្នាក់ឯងជាងមានសង្សារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


