KPT+
ចង់ក្លាយជាអ្នកស្ដាប់ដ៏សកម្មមួយរូបពង្រឹងជំនាញទំនាក់ទំនង?
ការស្ដាប់ជាជំនាញចាំបាច់មួយនៃការប្រាស្រ័យទាក់ទង ដែលតម្រូវឲ្យអ្នកចូលរួមសន្ទនាផ្ដោតអារម្មណ៍យកចិត្តទុកដាក់ និងឆ្លើយនូវអ្វីដែលគេកំពុងនិយាយ។
ប្រសិនបើយើងមិនដែលយកចិត្តទុកដាក់ចំពោះអ្វីដែលចៅហ្វាយកំពុងតែនិយាយ ឬកូនៗរបស់យើងនិយាយ តើពួកគេមានអារម្មណ៍យ៉ាងម៉េចចំពោះយើង? ពេលយើងមិនស្ដាប់ យើងបានបង្កើតគំរូមួយដែលមិនអាចជឿទុកចិត្តបាន ចំពោះពួកគេទៅហើយ។
៦ ឃ្លានេះនឹងបង្ហាញការស្ដាប់យ៉ាងសកម្ម ទៅមនុស្សផ្សេង និងក្លាយជាអ្នកយល់ចិត្តដៃគូសន្ទនាថែមទៀត៖
១. ” តើអ្នកចង់មានន័យថា…? ខ្ញុំមិនច្បាស់ទេ តើអាចប្រាប់ខ្ញុំបន្ថែមទៀតអំពីរឿងនោះទេ? “
ធ្លាប់មានអារម្មណ៍ស្ដាប់គេនិយាយ តែមិនសូវច្បាស់ឬមិនយល់ដែរទេ។ នោះហើយជាមូលហេតុសំខាន់ដើម្បីឲ្យប្រាកដថា យើងកំពុងទទួលបាននូវរឿងរ៉ាវពេញទីពីមនុស្សដែលយើងកំពុងស្ដាប់ និងយល់ឲ្យបានត្រឹមត្រូវ។
ការស្នើសុំការបញ្ជាក់មិនត្រឹមតែជាការលើកទឹកចិត្តនៅព័ត៌មានលំអិតបន្ថែមពីមនុស្សនោះទេ ប៉ុន្តែយើងក៏ត្រូវប្រាកដថា យើងបានលឺច្បាស់ៗពីពួកគេដែរ។
២ “ ស្ដាប់ទៅដូចជា… ” អ្វីដែលខ្ញុំកំពុងលឺគឺ … “?
ឃ្លានេះគឺជាឃ្លាមួយទៀតដែលជួយផ្ដល់ការបំភ្លឺ ដោយបង្ហាញការយល់ចិត្តរវាងយើងនិងអ្នកនិយាយ។ ប៉ុន្តែត្រូវប្រយ័ត្ននឹងចំណុចមួយនេះ ហើយត្រូវប្រាកដថាយើងមិនប្រាប់ភាគីរបស់យើងពីអារម្មណ៍របស់គេទេ។ ផ្ទុយទៅវិញ ត្រូវបង្ហាញពីរបៀបដែលយើងបកស្រាយអារម្មណ៍របស់ដៃគូសន្ទនាមកវិញ។
៣ “ មែនឬ?” តើមានន័យយ៉ាងម៉េច?”
ឃ្លានេះគឺជាពាក្យមួយដែលជួយបង្ហាញការលើកទឹកចិត្ត ក្នុងអំឡុងពេលសន្ទនា។ ឃ្លានេះជួយរំលឹកដល់អ្នកដែលនិយាយ ថាយើងកំពុងយកចិត្តទុកដាក់ ដោយលើកទឹកចិត្តពួកគេឲ្យបកស្រាយលម្អិត អំពីអ្វីដែលពួកគេបាននិយាយមកកាន់យើង។
- សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
៤“ ខ្ញុំបានកត់សម្គាល់ឃើញថា…”
នេះជាប្រយោគមួយទៀតដែលបង្ហាញថា យើងពិតជាបានយកចិត្តទុកដាក់ចំពោះដៃគូបានពិតមែន។ ដោយចង្អុលបង្ហាញការសង្កេតរបស់យើងអំពីអាកប្បកិរិយា ឬទំនោររបស់នរណាម្នាក់នៅពេលគេកំពុងនិយាយ យើងមិនត្រឹមតែស្រូបយកសំដីរបស់ដៃគូទាំងស្រុងនោះទេ តែយើងក៏កំពុងពិចារណាការប្រាស្រ័យទាក់ទង មិនមែនជាពាក្យសំដីផងដែរ។
៥“ ទាំងនេះគឺជាចំណុចសំខាន់ដែលខ្ញុំបានលឺថាអ្នកបានធ្វើកន្លងមក ”
វិធីសាស្ត្រមួយទៀតនៃការស្ដាប់សកម្មគឺការឆែកជាមួយភាគីយើង ដើម្បីសង្ខេបនូវអ្វីដែលយើងបានលឺពីពួកគេ។ ដោយការនិយាយឡើងវិញនូវអ្វីមួយដល់មនុស្សដែលយើងកំពុងស្ដាប់។
គន្លឹះនេះមិនត្រឹមតែបង្ហាញថាយើងបានយកចិត្តទុកដាក់ប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានយល់ពីអត្ថន័យរបស់គេ ហើយបានលឺពួកគេនិយាយបានល្អថែមទៀត។
ការស្ដាប់សកម្មមិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ដល់ដៃគូសន្ទនារបស់យើងប៉ុណ្ណោះទេ យើងក៏អាចទទួលបានពីវាច្រើនថែមទៀតផង។
អនុវត្តវិធីនេះ យើងមិនខកខានទទួលបានព័ត៌មានលំអិតសំខាន់ៗ ក្នុងការផ្ដោតអារម្មណ៍សម្រាប់កិច្ចការសំខាន់ណាមួយ ហើយអាចជួយយើងឲ្យក្លាយជាអ្នកស្ដាប់សកម្មនិងយល់ចិត្តដៃគូសន្ទនាលើសមុនថែមទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ blog.hubspot
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


