KPT+
សិប្បកម្មក្រមា ស្រុកកោះសូទិន ខេត្តកំពង់ចាម ថមថយអ្នកបញ្ជាទិញ
លោក គីន ស្រស់ ម្ចាស់សិប្បកម្មតម្បាញក្រមាពាក់កណ្តាលស្វ័យប្រវត្តិ ស្ថិតក្នុងភូមិព្រែក ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានឱ្យដឹងថា សិប្បកម្មរបស់លោកអាចផលិតក្រមាគ្រប់រចនាបទ ក្នុង១ថ្ងៃៗ ផលិតបានចំនួន ២០០ក្រមា សម្រាប់ចែកចាយទីផ្សារក្នុងស្រុក។ ប៉ុន្តែក្នុងឆ្នាំ២០២៤ នេះ ការបញ្ជាទិញ ហាក់ថមថយ។

លោក គីម ស្រស់ វ័យ ៥៨ឆ្នាំ បានឱ្យដឹងថា លោកបានច្នៃបង្កើតសិប្បកម្មតម្បាញក្រមាពាក់កណ្ដាលស្វ័យប្រវត្តិនេះ ជិត ១០ឆ្នាំហើយ ក្រមាប្រភេទសរសៃនីឡុងលក់ចេញបោះដុំ ក្រមា១ តម្លៃ ៣ ៥០០ រៀល។ សិប្បកម្មមានកីតម្បាញចំនួន ៣០ និងអ្នកបច្ចេកទេសមានជាង ១០នាក់ ជាកូនចៅអ្នកស្រុកនេះតែម្តង ដែលអាចផលិតក្រមាបានគ្រប់ម៉ូត គ្រប់ពណ៌ តាមការស្រលាញ់របស់អតិថិជន និងតម្រូវការទីផ្សារ។

លោក គីន ស្រស់ បានបញ្ជាក់ឱ្យដឹងទៀតថា ឆ្នាំ២០២៣ សិប្បកម្មលោកលក់បានជាង ១ម៉ឺន ២ពាន់ក្រមា តែសម្រាប់ឆ្នាំ២០២៤ នេះ ក្រមាលក់មិនសូវដាច់ទេ។ តែក្រុមបច្ចេកទេសផលិតរាល់ថ្ងៃទុកក្នុងស្តុក រង់ចាំទីផ្សារដើរ នឹងលក់ចែកជូនបន្ត ពិសេសសិប្បកម្មបើកដំណើរការ ដើម្បីផ្តល់ការងារជូនដល់បុគ្គលិក បានចំណូលជួយគ្រួសារ។

លោក គីម ស្រស់ បានឱ្យដឹងថា ក្រមាអាចប្រើ សម្រាប់ស្លៀក បង់ក បាំងថ្ងៃ ក្រវាត់ចង្កេះ ពានា ជូតខ្លួនប្រាណ។ល។ ហើយក្រមារបស់សិប្បកម្មលោក ភាគច្រើន បោះទៅលក់នៅខេត្ត កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារ ជាដើម៕
អត្ថបទ៖ សាន វិឡែម



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


