KPT+
តោះថៅកែៗ! សិក្សាអត្ថប្រយោជន៍នៃការធ្វើសមាធិនៅកន្លែងធ្វើការ
ពេលនេះ យើងកំពុងរស់ក្នុងសតវត្សនៃជំងឺឆ្លង ជំងឺផ្លូវចិត្ត និងវិបត្តិសេដ្ឋកិច្ច។ ក្រុមហ៊ុននាំមុខនានាក្នុងលោក ដូចជា Google និង Amazon បានអនុវត្តការផ្តល់គបណ្តុះបណ្តាលផ្នែកសមាធិដល់និយោជិករបស់ពួកគេជារៀងរាល់ឆ្នាំតំាងពីយូរមកហើយ។ រចនាសម្ព័ន្ធសាជីវកម្មប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះ មិនមានកន្លែងសម្រាប់អនុញ្ញាតឱ្យស្ត្រេសលុកលុយយូរ និងឈានទៅរឹងមាំប៉ះពាល់ដល់សុខភាព និងលទ្ធផលការងារទេ។ ចាប់បង្កើតតារាងសមាធិនៅក្រុមហ៊ុនជាការចាប់ផ្តើមដ៏ល្អមួយ។

អត្ថប្រយោជន៍នៃការធ្វើសមាធិនៅកន្លែងធ្វើការមានច្រើនណាស់
ការធ្វើសមាធិបង្វឹកចិត្តក្នុងរបៀបមួយដែលនាំឱ្យបុគ្គលិកបង្កើតការជំរុញចិត្តដោយធម្មជាតិខ្លួនឯងនិងយកចិត្តទុកដាក់ក្នុងការធ្វើទំនាក់ទំនងប្រកបដោយភាពវិជ្ជមាន។ មិនត្រឹមតែនាំមកនូវអារម្មណ៍ល្អនិងផ្តោតនៅក្នុងផែនការការងារនៅការិយាល័យ ពួកគេមានពេលកាន់តែច្រើនទម្លាក់ចោលទំនាស់ហើយបង្វឹកទេពកោសល្យនិងគុណធម៌ក្នុងផ្នត់គំនិត Mindset។
ដូចគ្នានឹងទិដ្ឋភាពផ្សេងទៀតនៃជីវិតដែរ ការធ្វើសមាធិជួយកាត់បន្ថយភាពតានតឹងដែលបណ្តាលមកពីការងារ ដោយធ្វើនិយតកម្មអ័រម៉ូនស្ត្រេសនិងបញ្ចេញជាតិពុលចេញពីរាងកាយ។
ថៅកែៗអាចរើសយកការធ្វើសមាធិពេលព្រឹកមុនធ្វើការឬមុនចេញទៅបាយថ្ងៃ ឬមកពីបាយវិញ។

ការណែនាំអំពីការធ្វើសមាធិជាក្រុមនៅកន្លែងធ្វើការ អាចជំរុញឱ្យមានការតភ្ជាប់គ្នារវាងបុគ្គលិកនិងអ្នកមើលការខុសត្រូវ និងជំរុញឱ្យមានការយល់ចិត្តទទួលយកយោបល់គ្នាដោយសន្តិវិធី នៅក្នុងក្រុមទាំងមូល។
សមាធិ១០ទៅ២០នាទីប៉ុណ្ណោះអាច ជួយធ្វើឱ្យប្រសើរនូវសិល្បៈគ្រប់គ្រងខ្លួនឯងសូម្បី Manager ខ្លួនគាត់ផង។
ការធ្វើសមាធិត្រូវបានគេចាត់ថា ដូចជាការព្យាបាលស្ត្រេសដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់នាយកប្រតិបត្តិអាជីពនានា ដើម្បីកសាងការសម្រេចចិត្តរហ័ស ច្បាស់ លឿននិងមិនឡូកឡំរឿងអារម្មណ៍។
វាជាចំណុចល្អពន្លឿនសមត្ថភាពជំនាញនៃភាពជាអ្នកដឹកនាំ។

ការសិក្សាបង្ហាញថា ការប្តេជ្ញាចិត្តក្នុងការធ្វើសមាធិប្រចាំថ្ងៃនៅក្នុងក្រុមហ៊ុនស្ថាប័នរដ្ឋ ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពទូទៅរបស់និយោជិកដែលបណ្តាលឱ្យពួកគេឈប់សម្រាកផ្នែកសតិអារម្មណ៍ បង្កើនផលិតភាពបានច្រើន។
ដោយមិនគិតពីប្រភេទនិងទំហំក្រុមហ៊ុន ការអនុវត្តន៍សមាធិនៅកន្លែងធ្វើការត្រូវបានទទួលយកជាសកលថាជាមធ្យោបាយដ៏ល្អបំផុតមួយ ក្នុងការទ្រទ្រង់បង្កើនការពេញចិត្តការងារនិងភាពស្មោះត្រង់អាជីពយូរអង្វែង៕
ប្រែសម្រួល៖ ឡាហ្សូលី
ចុចអាន៖ ហេតុផលសំខាន់ ៦ យ៉ាង ដែលគ្រប់គ្នាគួរតែធ្វើសមាធិឲ្យបានរាល់ថ្ងៃ
ចុចអាន៖ ឥឡូវនេះ សមាធិនៅកន្លែងធ្វើការ ជារឿងដ៏ពេញនិយមថ្មី!
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


