KPT+
និយមបន្ទោសខ្លួនឯងក្រោយធ្វើខុស សាកបញ្ឈប់កង្វល់ដោយវិធីនេះ
ជឿថាគ្រប់គ្នា ប្រាកដជាធ្លាប់ប៉ះទង្គិចផ្លូវចិត្ត ទោះបីជាយើងមកពីត្រកូលក្រខ្សត់ ឬអ្នកមានទ្រព្យស្ដុកស្ដម្ភក្ដី។ ក្ដីទោមនស្សអាចកើតពីមជ្ឈដ្ឋានជុំវិញ ឬខ្លួនឯងផ្ទាល់ ព្រោះជីវិតពិតស្មុគស្មាញ យើងកើតមករមែងមានសប្បាយលាយឡំទុក្ខសោក ជាធម្មជាតិ ចៀសពុំរួច។
ត្បិតតែមនុស្សតែងប្រព្រឹត្តកំហុសទាំងចំពោះខ្លួនឯង និងអ្នកដទៃ ប៉ុន្តែគ្រប់គ្នាមិនមែនសុទ្ធតែចង់បង្កើតវានោះទេ។ យ៉ាងណាមិញ ប្រសិនបានធ្វើអ្វីខុសឆ្គង ឬធ្វើអ្វីមិនបានសម្រេចតាមបំណង យើងគួរសាកល្បងធ្វើរឿងទាំងពីរនេះ ក្រែងបានធូរស្រាលចិត្តខ្លះ។
អត់ឱនទោសឱ្យខ្លួនឯង

ការអត់ឱនទោស ជាកម្លាំងចិត្តម្យ៉ាងដែលកែប្រែស្ថានភាពខុសមកជាប្រសើរ និងប្រែក្លាយអ្នកធ្លាប់ធ្វើអាក្រក់ទៅជាល្អវិញបាន។
មនុស្សមិនតិចទេនិយមបន្ទោសខ្លួនឯងក្រោយធ្វើខុស ឬបង្ខំខ្លួនឯងឱ្យបំភ្លេចនូវរឿងដែលខុសទាំងនោះចោល ប៉ុន្តែបែរជាចងចាំលើសដើម។ អ្នកខ្លះខំយកស្រាផឹកបំភ្លេចកំហុស ព្រមទាំងដាក់ទោសខ្លួនដោយផឹកឲ្យស្រវឹងដើម្បីបន្លប់ទុក្ខ ក៏នៅតែមិនអាចបំភ្លេចបាន ព្រោះស្វាងសុរា ការចងចាំកើតឡើងវិញដដែល។
ក្រោយពីប្រព្រឹត្តិកំហុស ឬធ្វើរឿងមួយមិនបានដូចបំណង សូមកុំបញ្ឈឺខ្លួនឯងបន្ថែមអី! គួរលើកលែងឱ្យខ្លួនឯង! រឿងបរាជ័យអាចមិនមែនមកពីយើងខ្វះការតាំងចិត្ត គ្មានការតស៊ូ ឬអសមត្ថភាពនោះទេ។ វាអាចមកពីបរិយាកាសខាងក្រៅមួយចំនួន ឬឱកាសមិនទាន់មកដល់ប៉ុណ្ណោះ។
អាចថា មានចំណុចខ្លះដែលយើងមិនចង់អត់ទោសឱ្យខ្លួនឯង ប្រហែលមកពីបទពិសោធន៍ដដែលៗដែលធ្លាប់ជួប ប៉ុន្តែរឿងដែលកន្លងហួសទៅជាមួយពេលវេលាហើយមិនអាចត្រឡប់មកដូចដើមវិញបានទេ។
និយាយវិជ្ជមានជាមួយខ្លួនឯង

កម្លាំងចិត្តមាននៅក្នុងខ្លួន មួយភាគធំផ្តើមចេញពីការនិយាយវិជ្ជមាន។
តាមទ្រឹស្ដីចិត្តវិទ្យា ជាធម្មតាមនុស្សនិយាយជាមួយខ្លួនឯង ច្រើនជាងជាមួយអ្នកដទៃ។ មូលហេតុដោយសារតែមនុស្សមានវិចារណញ្ញាណ និងមានខួរក្បាលសម្រាប់គិតបែងចែកខុសនិងត្រូវ បន្ទាប់មកទើបឈានទៅដល់ការសម្រេចចិត្ត និងការអនុវត្តន៍ជាក់ស្ដែង។
បន្ថែមពីលើនេះទៀត នៅពេលដែលពិបាកចិត្ត មនុស្សនឹងនិយាយជាមួយខ្លួនឯងកាន់តែខ្លាំង ដើម្បីពិសោធន៍មើលថា គំនិតដែលគេបាននិយាយចេញមក ឬការងារដែលគេបានធ្វើនោះពិតជាត្រឹមត្រូវ ឬពិតជាខុសមែន។
ផ្អែកតាមទ្រឹស្ដីចិត្តវិទ្យា មនុស្សក៏អាចនិយាយឱ្យខ្លួនឯងមានកម្លាំងចិត្តខ្លាំងក្លា ឬក៏ខ្សោយបានដែរ។ ហេតុនេះយើងត្រូវប្រុងប្រយ័ត្នចំពោះការនិយាយជាមួយខ្លួនឯងនៅពេលអ្នកមានអារម្មណ៍មិនល្អ និងបង្កាការបន្ថែមទុក្ខព្រួយឲ្យខ្លួនឯងកាន់តែធ្ងន់។ ចូររៀននិយាយវិជ្ជមានទាំងជាមួយខ្លួនឯងនិងមនុស្សជុំវិញខ្លួន ទើបរឿងវិជ្ជមានកើតឡើងមកដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Healthline
ចុចអាន៖ ភាពខុសគ្នាដាច់ស្រលះរវាងចំណង់ចំណូលចិត្តនិងគោលបំណង
ចុចអាន៖ ចំណុចធំៗក្នុងបទទូន្មានរបស់នាយកប្រតិបត្តិក្រុមហ៊ុន Heavy Sound Labs
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


