KPT+
៧ យ៉ាងនេះអ្នកដែលមានយុវតីវ័យ២០ ឆ្នាំក្នុងបន្ទុកគួរយល់ដឹង
១. ពួកគេទុកសេរីភាពជាទ្រព្យកំពូល

មនុស្សស្រីក្នុងវ័យ ២០ ឆ្នាំ តែងចង់បាសេរីភាពចង់រស់នៅតែម្នាក់ឯង ហើយធ្វើអ្វីគ្រប់យ៉ាងដែលពួកគេចង់ធ្វើ។ ពួកគេតែងមានគំនិតចង់ឯករាជ្យជាពិសេសស្រមៃជានិច្ចដល់ការណាត់ជួបបុរសណាដែលល្អៗ និងគួរឲ្យចូលចិត្ត ។
២. ចំណូលផ្ទាល់ខ្លួន
យុវតីតែងតែចង់ស្វែងរកការងារដែលមានប្រាក់ខែទៀង ទោះបីជានាងមានការងារល្អក៏ដោយ នាងកំពុងព្យាយាមស្វែងរកការងារដែលប្រសើរជាងនេះ ឬយ៉ាងហោចណាស់ក៏ជាការងារក្នុងសុបិនដែរ។
៣. ស្វែងរកក្ដីស្រឡាញ់
គ្រប់ស្ត្រីវ័យនេះ គឺមានក្ដីសុបិនចង់ស្វែងរកបុរសល្អម្នាក់ ចូលមកក្នុងជីវិតពួកនាង ប៉ុន្តែជារឿយៗ តែងរកឃើញតែបុរសដែលខុសពីចិត្ត។ ស្នេហាមិនមែនជាអាទិភាពសម្រាប់នាងទេ ដូច្នេះហើយទើបវាពិបាកសម្រាប់នាងក្នុងការស្វែងរកបុរសល្អម្នាក់ ហើយចាប់ផ្ដើមមានទំនាក់ទំនងមិនល្អកើតឡើង។
៤. មិត្តភក្តិពិតប្រាកដ

ក្មេងស្រីវ័យនេះ ក៏មានក្ដីស្រមៃ ចង់មានមិត្តពិតយ៉ាងហោចណាស់ម្នាក់ ដែលនាងអាចទុកចិត្តនិងចែករំលែករាល់កង្វល់និងអាថ៌កំបាំងរបស់នាង។ ប៉ុន្តែពេលខ្លះ ក៏ជួបតែមិត្តក្លែងក្លាយ ជាពិសេសនៅពេលអ្នកមានមិត្តភ័ក្ដិច្រើន។
៥. ចង់មានសួនបន្លែ
ស្ត្រីវ័យនេះក៏មានក្ដីប្រាថ្នាដូចមនុស្សស្រីផ្សេងទៀតដែរ ពួកនាងចង់ទិញផ្ទះមិនថាតូចឬធំ ហើយនឹងមានសួនច្បារដែលពួកនាងស្រមៃ។ ពួកនាងចង់ដាំផ្កាដែលខ្លួនចូលចិត្ត ហើយដាំផ្លែឈើនិងបន្លែដែលមានសុខភាពល្អ។ មួយទៀតគឺតែងស្រមៃចង់ថែរក្សាសួនច្បារនោះសម្រាប់កូនៗ។
៦. ការងារស្ម័គ្រចិត្ត
ពួកនាងចូលចិត្តជួយអ្នកដទៃ ហើយនាងធ្វើអ្វីគ្រប់យ៉ាងដែលនាងអាចធ្វើបាន។ ក្មេងស្រីវ័យនេះចូលចិត្តការងារស្ម័គ្រចិត្ត នៅពេលណាដែលនាងមានពេលទំនេរ។
៧. ដើរកម្សាន្តជុំវិញពិភពលោក

ការស្វែងយល់ពីកន្លែងថ្មីៗ រៀនអំពីវប្បធម៌ថ្មីៗ និងជួបជាមួយមនុស្សផ្សេងគ្នា អាចជួយនាងសម្រេចគោលដៅដែលពួកនាងប៉ងទុក។
ការធ្វើដំណើរ គឺជាបទពិសោធន៍ដ៏អស្ចារ្យ ហើយវាមានអត្ថប្រយោជន៍ជាច្រើន។ នេះជាមូលហេតុដែលមនុស្សភាគច្រើនចូលចិត្តធ្វើដំណើរ និងចំណាយប្រាក់ច្រើនក្នុងការធ្វើដំណើរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដើម្បីអាជីព ដើម្បីមានជីវិតថ្មីដែលល្អជាងនេះ ស្រីៗត្រូវចេះផ្លាស់ប្ដូរ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


