ជីវិតកម្សាន្ដ
ភាពខ្មៅងងឹតរបស់ម្ចាស់ Miss Grand International លោក ណាវ៉ាត់ ដែលអ្នកប្រហែលមិនដឹង
រឿងរ៉ាវខ្មៅងងឹតដែលម្ចាស់ Miss Grand International លោក Nawat Itsaragrisil បានធ្វើឡើងចំពោះបេក្ខភាពនិងអ្នកគាំទ្រមួយចំនួនដែលអ្នកប្រហែលជាមិនដឹង។
លោក Nawat Itsaragrisil ដែលជាស្ថាបនិក Miss Grand International ត្រូវបានរងពាក្យចចាមអារ៉ាម និងភាពចម្រូងចម្រាសមួយចំនួន នៅពីក្រោយការប្រកួតសម្រស់ដ៏មានឥទ្ធិពលនេះ
ការមើលងាយរូបសម្រស់បេក្ខភាព៖ លោក Nawat តែងតែធ្វើការ Live ឬនិយាយចំៗមុខបេក្ខភាពប្រកួត Miss Grand ពីរូបរាងនិងសម្រស់ ជាពិសេសនោះស្ដង់ដាសម្រស់សម្រាប់កម្មវិធីរបស់លោកផ្ទាល់ ឬក្រោយការមិនពេញចិត្តចំពោះបេក្ខនារីណាមួយ។
ការគ្រប់គ្រង៖ ពាក្យចចាមអារ៉ាមជាច្រើនពាក់ព័ន្ធជាមួយការរៀបចំការប្រកួតពីបេក្ខភាព និងស្ថាប័នផ្ទាល់ មានភាពរញ៉េរញ៉ៃមិនច្បាស់លាស់តាមការិយបរិច្ឆេទដែលបានគ្រងទុក។
ការស៊ីសំណូក៖ បេក្ខភាពមួយចំនួនបានបញ្ជាក់ថា ការចូលទៅកាន់ Top ណាមួយគឺជាការសូកប៉ាន់ដើម្បីទទួលបានតំណែង ហើយបើNDប្រទេសណាហ៊ានចាយលុយជាមួយកម្មវិធី Miss Grand International លោកនឹងឲ្យប្រទេសនោះមានតំណែងក្នុង Top បើទោះបីសមត្ថភាពឬសម្រស់មិនស័ក្ដិសមក៏ដោយ។
លើសពីនោះមាន Drama ជាច្រើនបានកើតឡើង ដូចជាក្នុងឆ្នាំ 2016 Miss Grand Iceland 2015 នាង Arna Ýr Jónsdóttir ត្រូវបានលោកណាវ៉ាត់ថា នាងធាត់ពេក ហើយត្រូវការសម្រកទម្ងន់ មុនការប្រកួត Miss Grand International 2016 មកដល់ដែលធ្វើឡើងនៅទីក្រុង Las Vegas។
ជាថ្មីម្ដងទៀត លោក ណាវ៉ាត់ ក៏បាន Live និយាយមូលហេតុដែលបវរកញ្ញាវៀតណាម នាង Đoàn Thiên Ân of Long An មិនជាប់ Top 10 ក្នុងកម្មវិធី Miss Grand International ឆ្នាំ 2022 ព្រោះនាងមានដងខ្លួនវែងពេក និងជើងខ្លីពេក។ ក្រោយពីចេញមុខ Live បកស្រាយនោះមកអ្នកគាំទ្រវៀតណាមជាច្រើនសម្ដែងការខឹងសម្បារ ហើយបានចុច Unfollow គណនី Instagram Miss Grand International ជាង២លានអ្នក។
នៅក្នុងឆ្នាំ ២០២៣ លោក ណាវ៉ាត់ ក៏បានថាឲ្យនាង Nikki de Moura Miss Grand Philippines unprofessional ក្រោយមិនចូល Top នាងក៏បានរៀបចំអីវ៉ាន់ត្រឡប់មកវិញព្រមទាំងមិនបង្ហាញខ្លួនរហូតចប់កម្មវិធី។ តាមរយៈការលើកឡើងនេះបានបង្កជារឿងរ៉ាវបន្តបន្ទាប់រវាងអ្នកគាំទ្រ Philippines និងស្ថាបនិករូនេះ ហើយលោកបាន Live និយាយបន្ថែមទៀតថា កុំមកបន្ទាសគាត់ ព្រោះ Philippines ជាអ្នករើសបវរកញ្ញាខុសដោយខ្លួនឯង។
លើសពីនោះទៀតក្រោយ Philippines នាង Catriona Gray ឈ្នះមកុដកម្មវិធី Miss Universe ២០១៨ លោកក៏បានដាក់Storyបន្តពីគេបែបឌឺដងថា Catriona បានលួចចម្លងឈុតពី Miss Grand Thailand 2016។
ទន្ទឹមនឹងការរីកចម្រើនរបស់កម្មវិធី Miss Grand International នៅគម្រប់ខួប១០ឆ្នាំ លោក ណាវ៉ាត់ បានបញ្ចេញវីដេអូមួយផ្ទុះពេញបណ្ដាលសង្គម ក្រោយបង្ហាញពីអក្សរ MU ត្រូវបានបំផ្លាញដោយអក្សរ MGI ដែលបណ្ដាអ្នកគាំទ្រវិស័យបវរកញ្ញាគិតថាលោកកំពុងបំបាក់កម្មវិធី Miss Universe គ្រប់គ្រងដោយក្រុមហ៊ុន Thai JKN Global Group ត្រូវជារបស់ Anne Jakrajutatip ស្ដ្រីកែភេទមានមុខមាត់នៅក្នុងប្រទេសថៃ។
រឿងខាងលើនេះ គ្រាន់តែជាចំណែកមួយចំនួនដែលបានកើតឡើងរបស់ស្ថាប័ន Miss Grand International លោក ណាវ៉ាត់ ជាមួយអ្នកគាំទ្រ និងបេក្ខភាពដែលបានចូលរួមតែប៉ុណ្ណោះ៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
២រសៀលថ្ងៃនេះ! សពលោក កៅ សីហា នឹងត្រូវបូជា នៅវត្តព្រែកឯង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឧកញ៉ា ហ៊ួត ជា ស្នើឲ្យម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ដកពាក្យបណ្ដឹងងាកមកចរចាគ្នាដោយសន្តិវិធី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ធ្លាយពាក្យចចាមអារ៉ាមថា Michael Jackson នៅមានជីវិត ត្រៀមវិលមកបកអាក្រាត Diddy
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
យល់យ៉ាងណា! ព្រលឹងលោក កៅ សីហា ចូលអ្នកសិល្ប: ម្នាក់ពេលកំពុងបូជា យំថា ហេតុអ្វីឆាប់យកលោកទៅ?
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ចន ច័ន្ទលក្ខិណា ត្រៀមលេងផ្លូវច្បាប់លើតារាចម្រៀងស្រីម្នាក់ ក្រោយប៉ះសម្តីគ្នា
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
MGI ប្រកាសដកតំណែងបវរកញ្ញាមីយ៉ាន់ម៉ាជាប់លំដាប់រងលេខ២ ជាផ្លូវការហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មេប៉េអឹម បញ្ជាឱ្យធ្វើអធិការកិច្ចលើប៉េអឹមខេត្តកណ្ដាលម្នាក់ដែលបោចសក់តៃកុងឡាន បើល្មើសច្បាប់ ត្រូវបញ្ជូនទៅតុលាការ