KPT+
ហេតុផល ៣ យ៉ាងនេះហើយដែលគ្រប់គ្នាគួរតែចាប់ផ្ដើមពុះពារបង្កើតក្ដីស្រមៃ
ពាក្យមួយគេពោលថា មានការស្រមៃទើបមានទឹកចិត្តនិងឆន្ទៈធ្វើ។ មនុស្សខ្ជិលគិតខ្ជិលស្រមៃនឹងមានខ្សែជីវិតគួរឲ្យធុញថប់និងគ្មានតម្លៃមួយ។
ចូរអានសិន! ហេតុផល ៣ យ៉ាងនេះហើយដែលគ្រប់គ្នាគួរតែចាប់ផ្ដើមពុះពារបង្កើតក្តីស្រមៃ៖
១. ត្រៀមរួចរាល់ដើម្បីចាប់ផ្ដើម

លុយកាក់៖ នេះជាឧបសគ្គដំបូងគេបង្អស់ ដែលមនុស្សជាច្រើនបោះចោល មុនពេលពួកគេចាប់ផ្ដើម។ “ខ្ញុំត្រូវការបទពិសោធន៍ជាមុន” និង “ខ្ញុំមិនមានដើមទុនគ្រប់គ្រាន់ទេ” ទាំងនេះគឺជាលេស ដែលយើងធ្លាប់បានលឺ។
យើងតែងជឿថា ការចាប់ផ្ដើមអាជីវកម្មជាច្រើន គឺចាប់ផ្ដើមជាមួយនឹងដើមទុនតិចជាង ១០០ ដុល្លារ។ ហើយអ្នកខ្លះនិយាយថា ” ប្រាកដណាស់ គឺដោយសារតែពួកគេមានគំនិតអស្ចារ្យជាងយើង “។
ចងចាំថា អ្នកដែលទទួលបានជោគជ័យ ទាល់តែឆ្លងកាត់ជីវិតគ្រោតគ្រាតនិងការប្ដេជ្ញាចិត្តជាមុនសិន។
ពេលវេលា៖ ពេលវេលាគឺជាការពិតមួយ ដែលយើងគឺជាអ្នកគ្រប់គ្រងវា។ ហេតុដូច្នេះហើយ បានជាពេលវេលាគឺជាទ្រព្យសម្បត្តិសំខាន់បំផុត ដែលមនុស្សគ្រប់គ្នាអាច កាន់កាប់បាន។ សាកល្បងបិទភ្នែករបស់អ្នករយៈពេល ១០ វិនាទី ហើយស្រមៃថាអ្នកកំពុងរស់នៅក្នុងក្ដីសុបិន។ ឥឡូវភ្ញាក់ហើយ ទៅធ្វើវា មិនមែន ១០ វិនាទីទេ តែ ១០ ខែទៀត បន្ទាប់មក ១០ ឆ្នាំទៀត។
២. ស្រមៃពិភពលោកថ្មីមួយដែលយើងនឹងរួមចំណែកផ្លាស់ប្ដូរ

ពិភពលោកទាំងមូល ត្រូវបានគ្រប់គ្រងដោយអ្នកដែលចូលចិត្តចាប់ផ្ដើមអាជីវកម្មធំឬតូច។ ការចាប់ផ្ដើមអាជីវកម្មទាំងនេះ បង្កើតតម្លៃដល់មនុស្សដែលបានចាបផ្ដើមវាពីដំបូង។
តួយ៉ាងក្រុមហ៊ុន អេបផល និង ហ្គូហ្គល បានស្ថិតក្នុងចំណោមឈ្មោះដ៏ធំបំផុត ដែលយើងធ្លាប់ស្គាល់នៅថ្ងៃនេះ ហើយទាំងនេះគឺជាការចាប់ផ្ដើមអាជីវកម្ម ជាងមួយសតវត្សរ៍មកហើយរបស់ពួកគេ។
ចំណែក លោក Elon Musk បានចេញពីការកសាងប្រព័ន្ធទូទាត់តាមអ៊ីនធឺណិត ទៅជារថយន្តអគ្គិសនី រហូតដល់យានអវកាស ដែលមានឥទ្ធិពលទៅលើពិភពលោកទាំងមូល។
តម្លៃដែលពួកគេបង្កើតគឺធំធេងណាស់ ហើយរឿងរបស់ពួកគេគឺជាអ្វីមួយបានជំរុញមក នោះគឺពួកគេចូលចិត្តមើលឃើញពិភពលោក ក្នុងពន្លឺថ្មីជានិច្ច។
៣.ធ្វើជាគម្រូ

គួរតែចាប់ផ្ដើមធ្វើអ្វីដែលអ្នកអាចមានមោទនភាពជាមួយវា ដូច្នេះ អ្នកក៏អាចជំរុញអ្នកដទៃឲ្យធ្វើដូចគ្នា។ វាមិនងាយស្រួលទេ ក្នុងការបោះជំហានទៅមុខប្រឆាំងនឹងការបរាជ័យ ប៉ុន្តែក្នុងពេលតែមួយនេះ គឺជារឿងរ៉ាវដែលអ្នកគួរចងចាំ និងចែករំលែកទៅកាន់គេផ្សេង។ ហើយវាតែងតែក្រោកឈរឡើង នឹងឈោងទៅរកកន្លែងដែលមិនស្គាល់ជានិច្ច។
ដូច្នេះហើយ តើអ្នកកំពុងរង់ចាំអ្វីទៀត? បោះជំហានទៅមុខ និងមើលឃើញជីវិតដែលមានការ ប្រកួតប្រជែងជាមួយមនុស្សដទៃទៀត ត្រូវដឹកនាំជីវិតដែលមានគោលបំណង និងជំរុញមនុស្សផ្សេងទៀត ដែលទាក់ទងជាមួយអ្នក ឲ្យចាប់ផ្ដើមបោះជំហាននៅថ្ងៃនេះទាំងអស់គ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្វីទៅដែលមានឥទ្ធិពលខ្លាំងជាងប្រាក់ខែក្នុងការជំរុញទឹកចិត្តបុគ្គលិក?
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៩ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


