ព័ត៌មានជាតិ
កាហ្វេអាម៉ាហ្សូន ថៃ ដកខ្លួនពីវៀតណាម ដោយសារចាញ់ការប្រកួតប្រជែង
ហាងកាហ្វេថៃ Café Amazon (កាហ្វេអាម៉ាហ្សូន) គ្រោងនឹងដកខ្លួនចេញពីប្រទេសវៀតណាម ក្រោយប្រតិបត្តិការរយៈពេល ៥ ឆ្នាំ ប៉ុន្តែនៅតែចាញ់ការប្រកួតប្រជែងដ៏តឹងតែងក្នុងស្រុកវៀតណាម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានផ្សេងៗ រួមទាំង The Investor កាលពីពេលថ្មីៗ។

ក្នុងឯកសារចុះថ្ងៃទី ៣០ ខែមុន ក្រុមហ៊ុនមេ Central Plaza Hotel Public Company Limited (Centel) ខ្លួននឹងរំលាយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ORC Coffee Passion Group (ORCG) ដែលដំណើរការហាងកាហ្វេអាម៉ាហ្សូន នៅទូទាំងប្រទេសវៀតណាម។
ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ ត្រូវបានបង្កើតឡើងរវាងក្រុមហ៊ុនបុត្រសម្ព័ន្ធដោយប្រយោលរបស់ Centel គឺ Central Restaurants Group (Vietnam) ដែលមានភាគហ៊ុន ៤០ ភាគរយ និងក្រុមហ៊ុន PTTOR International Holdings (Singapore) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនថាមពលរដ្ឋថៃ PTTOR (PTT Oil and Retail Business) ដែលកាន់កាប់ភាគហ៊ុន ៦០ ភាគរយ។
ឯកសារដែលផ្ញើរទៅកាន់ ផ្សារភាគហ៊ុនថៃ (SET) ក្រុមហ៊ុន Centel បាននិយាយថា ការរំលាយក្រុមហ៊ុនដំណើរការហាងកាហ្វេអាម៉ាហ្សូននេះ ឆ្លុះបញ្ចាំងពីចេតនារបស់ខ្លួនក្នុងការ «កែសម្រួលអាទិភាពអាជីវកម្មឡើងវិញ» ដើម្បីឆ្លើយតបទៅនឹងទីផ្សារកាហ្វេដែលមាន «ការប្រកួតប្រជែងដ៏ខ្លាំងក្លានៅវៀតណាម»។
គួររំឭកថា កាហ្វេអាម៉ាហ្សូន របស់ក្រុមហ៊ុនថៃ PTTOR បានចាប់ផ្ដើមប្រតិបត្តិការនៅវៀតណាមដំបូងនៅឆ្នាំ ២០២០ ដើម្បីជាផ្នែកមួយនៃការពង្រីកម៉ាកយីហោរបស់ខ្លួនលើទីផ្សារអន្តរជាតិ។ យ៉ាងណាមិញ វាបានរងនូវការប្រកួតប្រជែងយ៉ាងខ្លាំងក្លាទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក។ កាហ្វេធំំៗនៅវៀតណាម វាតទីលើទីផ្សារយ៉ាងរឹងមាំរួចហើយ ដូចជាហាងកាហ្វេ Highlands Coffee, Phuc Long, និង The Coffee House រួមទាំងម៉ាកយីហោអាមេរិក Starbucks ជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


