ព័ត៌មានជាតិ
លោកស្រី ឱ វណ្ណឌីនៈ មើលព័ត៌មានបំភ័យ និងប្រឌិតជាប្រចាំនាំឱ្យកើតជំងឺផ្លូវចិត្ត
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់កុំឱ្យប្រជាពលរដ្ឋចំណាយពេលវេលាទៅមើលព័ត៌មានរន្ធត់ ព័ត៌មានប្រឌិត ដែលវាអាចបណ្តាលឱ្យកើតជំងឺផ្លូវចិត្តមិនដឹងខ្លួន ក្នុងពេលកើតមានវិបត្តិកូវីដ១៩។

លោកស្រីថ្លែងថា “ក្នុងមួយថ្ងៃប្រសិនបើយើងចំណាយពេល២ម៉ោង ក្នុងការអាន ឬមើលព័ត៌មានដែលរន្ធត់ ព័ត៌មានដែលមិនពិត ព័ត៌មានដែលប្រឌិត ធ្វើឱ្យយើងខ្វាយខ្វល់ យើងរន្ធត់ពេក បើសិនជាយើងមើលបែបហ្នឹង ក្នុងរយៈពេល ២ ម៉ោង ក្នុងរយៈពេល ២សប្តាហ៍ លោកអ្នកនឹងមានជំងឺផ្លូវចិត្ត”។
បើតាមលោកស្រី ឱ វណ្ណឌីន នៅក្នុងបរិបទនៃការប្រយុទ្ធនឹងជំងឺកូវីដ១៩ គេក៏សង្កេតឃើញថាមានបងប្អូនមួយចំនួន ក៏មានបញ្ហាផ្លូវចិត្ត ដូច្នេះគេធ្វើការសិក្សាទៅថាតើបញ្ហាផ្លូវចិត្តហើយរកឃើញថាបញ្ហាផ្លូវចិត្តក៏កើតចេញមកពីការអានព័ត៌មានឥតប្រយោជន៍នេះដែរ។
លោកស្រី ឱ វណ្ណឌីនបញ្ជាក់ថា “ឥឡូវយើងមាន អ្នកមួយចំនួន ក៏កំពុងតែស្ថិតក្នុងស្ថានភាពនេះដែរ អញ្ចឹងសំខាន់ណាស់ ដើម្បីកុំឱ្យខ្លួនយើងធ្លាក់ទៅលើបញ្ហាផ្លូវចិត្ត កុំទៅមើលអារព័ត៌មានណាចេញតែផ្តេសតែផ្តាស់រុញវាចោល លុបវាចោលទៅ”៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


