ព័ត៌មានជាតិ
មកដល់ផ្សារច្បារអំពៅ ទៅទិញត្រីនៅផ្សារច្បារអំពៅរាល់ថ្ងៃ ធ្លាក់ខ្លួនឈឺ តេស្តមានកូវីដ១៩
អនុគណៈកម្មការស្រាវជ្រាវកូវីដ ១៩ បានជូនដំណឹងករណីអ្នកលក់ត្រីម្នាក់បានធ្លាក់ខ្លួនឈឺ ហើយការធ្វើតេស្តលទ្ធផលមានវិជ្ជមានកូវីដ-១៩។
បើតាមអនុគណៈកម្មការស្រាវជ្រាវកូវីដ ១៩ អ្នកជំងឺគឺជាអ្នកលក់ត្រី ដែលតែងតែទៅទទួលទិញត្រីនៅបេនឡានផ្សារច្បារអំពៅជារៀងរាល់ថ្ងៃ ដើម្បីយកទៅលក់បន្តនៅផ្សារបឹងត្របែកផ្លាហ្សា។ ជនរងគ្រោះបានធ្លាក់ខ្លួនឈឺ ហើយក្រោយមកតេស្តមានវិជ្ជមានកូវីដ១៩។
គណៈកម្មការស្រាវជ្រាវកូវីដ ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ ជាពិសេសអ្នកលក់ត្រី និងអ្នកពាក់ព័ន្ធទាំងអស់នៅបេនឡានផ្សារច្បារអំពៅ និងផ្សារច្បារអំពៅចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


