ព័ត៌មានជាតិ
អ្នកជំនាញ លើកមូលហេតុជំរុញឱ្យអាមេរិកចូលជួយអន្តរាគមន៍រឿងសង្គ្រាមកម្ពុជា-ថៃ
លោកបណ្ឌិត ជ័យ តិច អ្នកវិភាគភូមិសាស្រ្តនយោបាយ បានថ្លែងពន្យល់ពាក់ព័ន្ធទៅនឹងការចូលខ្លួនមកដោះស្រាយលើបញ្ហាសង្គ្រាមកម្ពុជា-ថៃ របស់មហាអំណាចអាមេរិករហូតឈានដល់មានកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី និងលើកមូលហេតុមួយចំនួនជំរុញឱ្យអាមេរិកត្រូវចូលខ្លួនដោះស្រាយលើរឿងនេះ ខណៈចិននៅស្ងៀម។

ក្រោយការចូលមកអន្តរាគមន៍ដោយមហាអំណាចសហរដ្ឋអាមេរិក និងមានការសម្របសម្រួលលពីម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន បានធ្វើឱ្យបញ្ហាសង្គ្រាមកម្ពុជា-ថៃ ឈានទៅរកដំណោះស្រាយ និងរហូតមានកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ។ បន្ទាប់ពីអាមេរិកចូលខ្លួនដោះស្រាយលើបញ្ហានេះ បានធ្វើឱ្យមហាជនមួយចំនួនបានលើកជាចម្ងល់ចំពោះចិនដែលជាមហាមិត្តដែកថែបរបស់កម្ពុជាថា ហេតុអ្វីចិនស្ងាត់មិនចូលដោះស្រាយបញ្ហានេះ។
ស្រាយចម្ងល់ទៅលើបញ្ហានេះ លោកបណ្ឌិត ជ័យ តិចលើកឡើងថា៖«អ្នកវិភាគភូមិសាស្រ្តនយោបាយ មើលឃើញថា មហាអំណាចទាំងពីរ អាមេរិក-ចិន គឺកំពុងតែដណ្តើមឥទ្ធិពលនៅតំបន់អាស៊ីជាមួយគ្នា ប៉ុន្តែយើងក៏ត្រូវក្រឡេកមកពីបច្ចុប្បន្នភាពអ្វីដែលកំពុងតែកើតឡើង»។
«ទី១ យើងត្រូវពិនិត្យមើលសង្គ្រាមជុំវិញពិភពលោកមានសង្រ្គាមណាមួយដែលចេញចូលអន្តរាគមន៍ដោយចិនទេ គ្រប់សង្គ្រាមទាំងអស់តើឃើញមានការចូលជួយអន្តរាគមន៍ពីចិនស្វែងរកសន្តិភាព ក៏ដូចជាប្រើប្រាស់កម្លាំងទ័ពចូលទៅលុកលុយដើម្បីជួយ គឺមិនមាននោះទេ នេះគឺជាមូលដ្ឋានគ្រឹះរបស់ចិន មូលដ្ឋានគ្រឹះរបស់ចិន គឺសេដ្ឋកិច្ច ហើយមូលដ្ឋានគ្រឹះរបស់សហរដ្ឋអាមេរិក គឺយោធាផង និងសេដ្ឋកិច្ចផង»។ នេះបើយោងតាមការលើកឡើងរបស់លោក។

លោកថា អាមេរិក គឺជាមហាអំណាចយោធាផង និងមហាអំណាចសេដ្ឋកិច្ចផង ហើយអាមេរិកមានមូលដ្ឋានទ័ពជាង ៨០០ កន្លែងនៅជុំវិញពិភពលោក ដោយឡែកសម្រាប់ប្រទេសចិនវិញ ចិនមានមូលដ្ឋានទ័ពតែ ១ កន្លែងប៉ុណ្ណោះ គឺនៅប្រទេសអាហ្វ្រីក។
សម្រាប់កត្តាទទី២ សហរដ្ឋអាមេរិកចង់បញ្ជាក់ថា អាមេរិកគឺជាមហាអំណាចគ្រប់ទីកន្លែងនៅជុំវិញពិភពលោកទោះបីជានៅអាស៊ី ទោះបីជានៅតំបន់អាស៊ានចិនមិនអាចលូកដៃចូលអន្តរាគមន៍តែម្នាក់ឯងបានឡើយ ដូច្នេះហើយនៅអាស៊ានក៏ត្រូវតែមានអាមេរិកទៀតដែរ។ កត្តានេះ ដូចត្រូវបានលើកឡើង អាមេរិក ហើយនិងចិន ប្រៀបបានដូចជាសាច់គោ ហើយនិងស្ពៃ គឺមិនអាចចោលនណាម្នាក់បានឡើយ។
លោកបានពន្យល់បន្ថែមទៀតថា ទាំងកម្ពុជា ទាំងថៃ រួមទាំងអាស៊ានផងនោះ អ្នកដែលវិនិយោគទុនដោយផ្ទាល់ពីបរទេសធំជាងគេ គឺជាប្រទេសចិន មកវិនិយោគនៅកម្ពុជាក៏ចិនធំជាងគេ មកវិនិយោគផ្ទាល់នៅប្រទេសថៃក៏ចិនធំជាងគេ ហើយទីផ្សារសម្រាប់នាំចេញធំជាង គឺជាទីផ្សារសហរដ្ឋអាមេរិក បានន័យថាមួយជាអ្នកទិញ និងមួយទៀតគឺជាអ្នកផលិត ប្រៀបបានដូចជាខ្សែរសង្វាក់ផលិតកម្ម និងខ្សែរសង្វាក់ទីផ្សារជាមួយគ្នា។

លោកជ័យ តិចថា៖«ចិនមិនចង់ចូលពាក់ព័ន្ធនោះទេ ព្រោះកម្ពុជាក៏ជាមហាមិត្តរបស់ចិន ហើយថៃក៏ជាគ្រួសាររបស់ចិន ហេតុដូចនេះចិនមិនអាចចូលអន្តរាគមន៍ធ្វើឱ្យខាងណាមួយអន់ចិត្តបានឡើយ ជាពិសេសកម្ពុជា ព្រោះកម្ពុជាមានសារៈសំខាន់ណាស់សម្រាប់ចិនផ្នែកភូមិសាស្ត្រនយោបាយ ជាពិសេសក្នុងជម្លោះសមុទ្រចិនខាងត្បូង គឺក្នុងតំបន់អាស៊ាននេះ ចិនមានជម្លោះជាមួយសមាជិកអាស៊ានជាច្រើនក្នុងដែនសមុទ្រចិនខាងត្បូង ហើយកម្ពុជាជាមិត្តមួយដែលអាចពឹងពាក់បានដែលមានឥទ្ធិពលក្នុងការធ្វើសឹកវេតូនៅក្នុងអាស៊ាន ដាក់ទណ្ឌកម្ម ឬក៏អនុម័តនូវឯកសារផ្សេងៗពាក់ព័ន្ធនិងបញ្ហាសមុទ្រចិនខាងត្បូង ក៏ដូចជាបញ្ហានយោបាយការបរទេសអន្តរជាតិផ្សេងៗ។ ដូច្នេះយើងអាចនិយាយបានថាកម្ពុជាគឺជាកូនសំណប់របស់ចិន ដែលចិនមិនអាចអត់បាននៅក្នុងតំបន់អាស៊ាន ក៏ដូចជាជម្លោះដែនសមុទ្រចិនខាងត្បូង»។
លោកជ័យ តិចបានចោទសួរថា នៅពេលដែលកម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយថៃនេះរួច ឃើញមានសារព័ត៌មាន បណ្តាប្រទេស ស្ថានទូតជាច្រើន ក៏ដូចជាសមាជិកអង្គការសហប្រជាតិជាច្រើនចេញសារអបអរសាទរ ដោយឡែកសម្រាប់ចិនឯណោះស្ងាត់ឈឹង ចិនស្ងាត់សួរថាតើចិនអន់ចិត្តឬទេ? លោថា៖«ចម្លើយគឺចិនមិនអន់ចិត្តឡើយ ប៉ុន្តែបែបបទកាទូត នៅពេលដែលសមភាគីណាមួយដែលជាដៃគូរប្រកួតប្រជែងធ្វើសម្រេចនូវលទ្ធផលអ្វីមួយ ភាគីម្ខាងទៀតមិនអាចចេញមុខអបអរសាទរឡើយ ប៉ុន្តែនៅពេលមានជំនួបជាមួយប្រមុខដឹកនាំស្ថានទូតនៃប្រទេសនីមួយនិងបញ្ជាក់ ប៉ុន្តែប្រសិនបើចេញសារជាសាធារណៈអបអរសមភាគីម្ខាងទៀត គឺមិនអាចនោះឡើយ»។
សំណួរមួយទៀត តើចិនអន់ចិត្តនៅពេលដែលកម្ពុជា និងថៃ មានទំនាក់ទំនងពាណិជ្ជកម្មល្អជាមួយអាមេរិក ចិនមានតែសប្បាយចិត្ត ព្រោះចិនជាប្រទេសផលិត ហើយចិនមិនអាចផលិតនៅក្នុងស្រុកហើយនាំចេញទៅអាមេរិកដោយខ្លួនឯងទេ ដោយសារចិនកំពុងមានសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក ប្រសិនបើចិនផលិតនៅក្នុងប្រទេស ហើយនាំចេញទៅអាមេរិកដោយផ្ទាល់ គឺចិនរងសម្ពាធពន្ធថ្លៃណាស់ ព្រោះចាប់ពីថ្ងៃទី០១ ខែវិច្ឆកា តទៅ ចិននិងរងសម្ពាធពន្ធនាំចេញទៅអាមេរិកដល់ ១៥៥% ។ នេះបើតាមលោក ជ័យ តិច។

ដូច្នេះហើយចិនបង្វែរការវិនិយោគមកកាន់ប្រទេសកម្ពុជា និងថៃ ដើម្បីផលិតហើយនាំចេញទៅលក់នៅទីផ្សារអាមេរិក ព្រោះពន្ធទាបត្រឹមតែ ១៩% ប៉ុណ្ណោះ ដូច្នេះហើយនៅពេលចិនឃើញកម្ពុជា ថៃ មានទំនាក់ទំនងកាន់តែល្អជាមួយអាមេរិក គឺចិនសប្បាយចិន ព្រោះចិនអាចទទួលបានអត្រាពន្ធកាន់តែទាប និងកូតានាំចេញទៅអាមេរិកកាន់តែច្រើន។
ប៉ុន្តែមានករណីមួយចំនួន ក៏មានការមិនសប្បាយចិត្តដូចគ្នាដែរក្រៅពីពាណិជ្ជកម្ម គឺពាក់ព័ន្ធទៅនិងអាវុធយុទ្ធភ័ណ្ឌ គឺបើកឱ្យកម្ពុជាមានសិទ្ធនៅក្នុងការបញ្ជាទិញកាំភ្លើង និងអាវុធផ្សេងៗពីអាមេរិកឡើងវិញ។ មិនតែប៉ុណ្ណោះកម្ពុជា-អាមេរិក ក៏បើកធ្វើសមយុទ្ធយោធា«ឆ្មាំអង្គរ» រួមគ្នាឡើងវិញ ក្រោយខកខានធ្វើជិត ១០ឆ្នាំ និងផ្តល់កូកាបើកឱ្យនិស្សិតកម្ពុជាអាចទៅរៀននៅសាលា West Point បណ្ឌិតសភាកងទ័ពអាកាសរបស់អាមេរិកបានច្រើនជាងមុន ដែលនេះគឺជាទំនាក់ទំនងមួយមិនដែលកើតមានពីមុនមកនោះទេ៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


