ព័ត៌មានជាតិ
កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់តំបន់នាំមកអ្នកប្រាជ្ញជាច្រើន ចែករំលែកការអភិវឌ្ឍប្រទេស
ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសកិច្ចប្រជុំថ្នាក់តំបន់ដែលមានការចូលរួមពីអ្នកប្រាជ្ញល្បីៗ ថ្នាក់រដ្ឋមន្រ្តី និងអ្នករៀបចំគោលនយោបាយ ដើម្បីចែករំលែកបទពិសោធក្នុងការអភិវឌ្ឍប្រទេសជាតិ និងរីកចម្រើនរួមគ្នារវាងតំបន់អាស៊ាន និងសាធារណៈកូរ៉េ។

កិច្ចប្រជុំ «2025 KACPE International Public Policy Symposium» ក្រោមមូលបទ “រីកចម្រើនរួមគ្នា៖ ភាពជាដៃគូយុទ្ធសាស្ត្រកូរ៉េ-អាស៊ាន ឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥”ត្រូវបានរៀបចំនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥។ កិច្ចប្រជុំនេះ សហការរៀបចំដោយគណៈកម្មាធិការជាតិអេស្កាប់ និងគ្រឹះស្ថាន Korea Research Initiatives របស់សាកលវិទ្យាល័យ New South Wales នៃប្រទេសអូស្រ្តាលី ក្រោមការគាំទ្រពី Hyundai Motor Chung Mong-Koo Foundation (CMKF) និង Korea Foundation (KF) នៃសាធារណរដ្ឋកូរ៉េ។
សិក្ខាសាលានេះ មានគោលបំណងពិភាក្សាលើគោលនយោបាយ និងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច នយោបាយបាយ សន្តិសុខ និងវប្បធម៌ និងជាពិសេសផ្តោតសំខាន់លើការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមនានារបស់សាធារណរដ្ឋកូរ៉េ និងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។

លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកសម្មាធិការជាតិអេស្កាប់ មានប្រសាសន៍ថា កិច្ចប្រជុំថ្នាក់តំបន់ បាននាំមកនូវអ្នកប្រាជ្ញជាច្រើនប្រទេស អ្នករៀបចំគោលនយោបាយរួមទាំងអ្នកអនុវត្តគោលនយោបាយក្នុងប្រទេសនីមួយៗនៅតំបន់។ លោកបញ្ជាក់ថា៖«ដូច្នេះកិច្ចប្រជុំនេះ ជាកិច្ចប្រជុំសំខាន់ដែលនឹងនាំមកនូវការចែករំលែកបទពិសោធរវាងប្រទេសនីមួយៗ ជាមួយនឹងអ្នកជំនាញលើវិស័យគោលនយោបាយហើយកម្ពុជាពិតជាមានផលប្រយោជន៍ជាច្រើនតាមរយៈការចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់»។
តាមរយៈកិច្ចប្រជុំថ្នាក់តំបន់នេះ មន្រ្តីកម្ពុជានឹងចែករំលែកបទពិសោធកពីថ្នាក់ជាតិ និងក្រោមជាតិ ចំណែកបណ្តាប្រទេសដទៃ នឹងចែករំលែកបទពិសោធរបស់ប្រទេសគេ ហើយនឹងរៀបចំនូវគោលការណ៍រួមទៅមុខទៀត ដើម្បីចូលរួមអភិវឌ្ឍប្រទេសនីមួយៗ នៅក្នុងតំបន់អាស៊ាន។ លោករំលេចថា៖«អ៊ីចឹង! កម្ពុជាពិតជារីករាយ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់តំបន់នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីរដ្ឋមន្រ្តីក្នុងមុខតំណែង អតីតរដ្ឋមន្រ្តី សាស្រ្តាចារ្យ និងអ្នកប្រាជ្ញសំខាន់ៗ បានធ្វើដំណើរមកកម្ពុជា ដែលមានសារៈសំខាន់ចំពោះប្រទេសជាតិ ដើម្បីអភិវឌ្ឍ»។
នៅក្នុងសិក្ខាសាលានេះ លោកទេសរដ្ឋមន្រ្តី បានរំលេចពីចក្ខុវិស័យដឹកនាំរបស់នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ស្របគ្នាទៅនឹងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ លោកបន្តថា៖«ក្រោមការចង្អុលបង្ហាញរបស់សម្តេចធិបតី កម្ពុជាបានចូលរួមសំខាន់ក្នុងការតម្រង់ផ្លូវឆ្ពោះទៅអនាគតរបស់អាស៊ាន តាមរយៈការប្តេជ្ញាក្នុងបរិវត្តកម្មឌីជីថល ការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្កើនភាពជាដៃគូយុទ្ធសាស្ត្រ ជាពិសេសជាមួយសាធារណរដ្ឋកូរ៉េ»។
បច្ចុប្បន្ន សមាហរណកម្មអាស៊ាន គឺមិនមែនត្រឹមតែជាការបង្កើនកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ តែគឺជាការរួមបញ្ចូលគ្នាតែមួយ ដើម្បីឆ្ពោះទៅសម្រេចបានភាពធន់ និងអនាគតរួមគ្នា។ ការវិវឌ្ឍន៍របស់កម្ពុជា អាចឆ្លុះបញ្ចាំងអំពីការវិវឌ្ឍន៍របស់អាស៊ាន ព្រោះថាកម្ពុជាបានងើបចេញពីអតីតកាលដ៏ខ្មៅងងឹង និងចាប់ផ្តើមពីចំណុចសូន្យ ប៉ុន្តែបច្ចុប្បន្នកម្ពុជាសម្រេចបានស្ថិរភាពជាតិ និងមានកំណើនសេដ្ឋកិច្ចជាទីកត់សម្គាល់ ហេតុនេះ បើកម្ពុជាអាចធ្វើបាន នោះអាស៊ានក៏នឹងអាចធ្វើបានដូចគ្នា ហើយបូករួមជាមួយកិច្ចសហប្រតិបត្តិការ ជាមួយសាធារណរដ្ឋកូរ៉េ នោះនឹងមិនមានអ្វីដែលអាស៊ាន មិនអាចសម្រេចបាននោះឡើយ។
លោក លី ធុជ បន្ថែមថា សាធារណរដ្ឋកូរ៉េ គឺជាប្រភពមួយនៃបច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់អាស៊ាន ហើយអាស៊ានគឺជាទីផ្សារដ៏ធំមួយរបស់កូរ៉េ ហេតុនេះកិច្ចសហប្រតិបត្តិការរវាអាស៊ាន និងកូរ៉េ នឹងនាំមកនូវផលវិជ្ជមានធំធេងលើសការរំពឹងទុក៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


