ព័ត៌មានជាតិ
កាន់តែអស្ចារ្យ ! គ្រាន់តែប្រើអេស៊ីលីដាម៉ូបាលក៏បានលុយដែរ
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី ១៤ ខែមេសា នេះតទៅ អតិថិជនដែលបានប្រើប្រាស់សេវាអេស៊ីលីដាម៉ូបាលច្រើនប្រតិបត្តិការនោះ នឹងទទួលបានការលើកទឹកចិត្តនូវទឹកប្រាក់ត្រឡប់ទៅវិញរហូតដល់ ៥០ដុល្លារ ពីធនាគារអេស៊ីលីដា។

បើតាម លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារអេស៊ីលីដាភីអិលស៊ីបានមានប្រសាសន៍ថា ការផ្តល់ប្រាក់ជូនដល់អតិថិជនធ្វើប្រតិបត្តិការច្រើននេះ គឺដើម្បីចូលរួមលើកទឹកចិត្តឲ្យអតិថិជនរបស់ធនាគារអេស៊ីលីដាធ្វើការទូទាត់ប្រាក់តាមមធ្យោបាយ ឌីជីថល សំដៅកាត់បន្ថយបាននូវការប្រើប្រាស់សាច់ប្រាក់ដែលអាចជាប្រភពចម្លងជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នប្រទេសកម្ពុជាកំពុងផ្ទុះរាតត្បាតជំងឺដ៏កាចសាហាវនេះចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ។

លោកស្រីបានបន្តថា កម្មវិធីពិសេសនេះមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២១ ដោយធនាគារអេស៊ីលីដា ផ្តល់ប្រាក់ជូនអតិថិជនដែលធ្វើប្រតិបត្តិការអេស៊ីលីដាម៉ូបាលច្រើនប្រតិបត្តិការ សម្រាប់អតិថិជនចំនួន ៧០០ នាក់ ដូចជា ៖ បញ្ចូលប្រាក់ទូរស័ព្ទ បង់វិក្កយបត្រ ស្កេនទូទាត់តាមឃ្យូអរកូដ នឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញរហូតដល់ ៥០ ដុល្លារ។
លោកស្រី បានបន្តទៀតថា «អីចឹងមានន័យថា អតិថិជនប្រើកម្មវិធីអេស៊ីលីដាកាន់តែច្រើន នឹងទទួលបានប្រាក់ត្រឡប់មកវិញកាន់តែច្រើន »។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ អេស៊ីលីដាម៉ូបាល ដែលជា អេប ប្រកបដោយបច្ចេកវិទ្យាខ្ពស់ ច្នៃប្រឌិតដោយកូនខ្មែរនេះ មានអតិថិជនគាំទ្រប្រើប្រាស់ប្រមាណជិត ២ លាននាក់ហើយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


