Connect with us

ព័ត៌មានជាតិ

អន្តរក្រសួងចុះពិនិត្យវាយតម្លៃខ្សែផ្លូវលំ និងកៅស៊ូប្រវែងជាង ៨៤ គីឡូម៉ែត្រ ក្នុង​ស្រុកក្រុង ៥ ក្នុង​ខេត្តក្រចេះ

បានផុស

នៅ

គណៈកម្មាការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យនិងវាយតម្លៃ ប្រគល់-ទទួលខ្សែផ្លូវដែលថែទាំប្រចាំ ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ដើម្បីសម្រួលចរាចរណ៍និងលើកកម្ពស់ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃនៅខេត្តក្រចេះ។

កំណាត់ខ្សែផ្លូវលំនិងកៅស៊ូសរុបប្រវែង ៨៤.២០០ម៉ែត្រ ស្ថិតក្នុងស្រុក/ក្រុង ចំនួន ៥ គឺ៖ ស្រុកឆ្លូង ក្រុងក្រចេះ ស្រុកព្រែកប្រសព្វស្រុកចិត្របុរី និងស្រុកសំបូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះផ្លូវក្រាលកៅស៊ូ DBST ចំនួន ៣ ខ្សែ ប្រវែងសរុប ២១.២០០ម៉ែត្រ ទទឹងខ្នងលើ ៥ ម៉ែត្រ។ ផ្លូវក្រាលល្បាយគ្រួស ល្បាយគ្រួសធម្មជាតិចំនួន ៣ ខ្សែ ប្រវែងសរុប ៦៣.០០០ ម៉ែត្រ ទទឹងខ្នងលើ ៥ ម៉ែត្រ ទៅ ៦ម៉ែត្រ និង ៧ ម៉ែត្រ ដែលជាគម្រោងថែទាំប្រចាំរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសម្រាប់ឆ្នាំ២០២៥។

ដំណើរការចុះពិនិត្យខាងលើនេះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំពី លោក ផូ ផារិទ្ធ រដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជន រួមនិងប្រតិភូ ក្រសួងអភិវឌ្ឍន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយមន្រ្តីមន្ទីរជាច្រើនរូប នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម