Connect with us

ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា និងវៀតណាម នឹងជួបជជែកគ្នាពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

បានផុស

នៅ

តបតាមការអញ្ជើញរបស់សមភាគីកម្ពុជា លោក ឡេ ហ័យជុង រដ្ឋមន្ត្រីការបរទេសវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ពីថ្ងៃទី៨ ដល់ថ្ងៃ៩ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា រដ្ឋមន្ត្រីការបរទេសវៀតណាម នឹងធ្វើជាសហប្រធានជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន សម្រាប់កិច្ចប្រជុំលើកទី២១របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលគ្រោងរៀបចំឡើងនៅខេត្តសៀមរាប។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបទេសកម្ពុជា។

សេចក្ដីប្រកាសខាងលើ បានគូសបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំគណៈកម្មការចម្រុះលើកទី២១ នឹងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុ នៃកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី២០ ព្រមទាំងដាក់ចេញវិធានការជាក់លាក់ ដើម្បីពង្រឹងពង្រីក បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ កិច្ចប្រជុំនេះ ក៏នឹងផ្តល់នូវសន្ទុះថ្មីដល់ទំនាក់ទំនងដ៏រឹងមាំ និងពហុវិស័យ ដោយផ្អែកលើការជឿទុកចិត្តគ្នាខ្ពស់ផ្នែកនយោបាយ រួមទាំងការពង្រឹងបន្ថែមទៀតនូវស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

តាមកម្មវិធីគ្រោងទុក លោក ឡេ ហ័យជុង ក៏នឹងចូលជួបសម្តែងការគួរសមចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម