ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី ២៤ ធ្នូ ខេត្តកោះកុង មានពលរដ្ឋភៀសសឹកជិត ២ ពាន់គ្រួសារ
អភិបាលខេត្តកោះកុង បង្ហាញថា គិតមកត្រឹមថ្ងៃទី ២៤ ខែធ្នូ ខេត្តកោះកុង មានជនភៀសសឹកសរុប ១.៩៨៣ គ្រួសារ ស្មើនឹងប្រជាពលរដ្ឋសរុប ៦.៨៧៣ នាក់ ដែលកំពុងស្នាក់នៅជាបណ្ដោះអាសន្នទីតាំងមានសុវត្ថិភាពល្អចំនួន ១១ កន្លែង។

លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានបន្តនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៥ នេះថា ក្នុងចំណោមពលរដ្ឋភៀសសឹក គឺមានស្ត្រីចំនួន ៣.០០៧ នាក់។ ដោយឡែក ព្រះសង្ឃគង់នៅតាមវត្តអារាមក្នុងភូមិសាស្ត្រស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទដែលស្ថិតនៅក្នុងតំបន់ហានិភ័យជាប់នឹងព្រំដែនកម្ពុជា-ថៃ បានភៀសព្រះកាយនិមន្តមកគង់នៅវត្តអារាមផ្សេងៗ មានសុវត្ថិភាពមានចំនួន ១៣៦ អង្គ។

ការថ្លែងទូលបង្គំជារបាយការណ៍ប្រគេនសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាអធិបតី កិត្តិឧទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា លោកស្រីអភិបាលខេត្ត រំលេចឱ្យដឹងដែរថា ការគំរាមកំហែងបង្កសង្គ្រាមពីសំណាក់ក្រុមយោធាថៃកាលពីថ្ងៃទី ១៣ ខែធ្នូ ធ្វើឱ្យពលរដ្ឋក្មេងចាស់ប្រុសស្រី បង្ខំចិត្តចាកចោលផ្ទះសម្បែងមករកទីតាំងសុវត្ថិភាព។ ទោះយ៉ាងណាក្រុមការងាររដ្ឋបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់លើការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាព ផ្គត់ផ្គង់ស្បៀងអាហារគ្រប់គ្រាន់ និងផ្តល់សេវាសុខាភិបាលជាប្រចាំ ករណីមានជំងឺផ្សេងៗ សម្រាប់ជនភៀសសឹក។

ជាក់ស្ដែង ក្នុងកាលៈទេសៈនេះ បញ្ហាសន្តិសុខតានតឹង និងមានហានិភ័យ លោកស្រី ឈី វ៉ា អះអាងថា ទោះបីជាអាជ្ញាធរមិនទាន់បើកភ្លើងខៀវជូនពលរដ្ឋវិលត្រឡប់ទៅលំនៅឋានវិញក៏ដោយ ក៏មានប្រជាពលរដ្ឋមួយចំនួនខ្លះបានវិលត្រឡប់ទៅលំនៅឋានរបស់ពួកគាត់ដោយខ្លួនឯង។ ព្រោះតែការចាកចោលផ្ទះសម្បែងយូរថ្ងៃ បារម្ភពីសន្តិសុខផង និងទៅបន្តប្រកបមុខរបរចិញ្ចឹមជីវិតផង។

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាអធិបតី កិត្តិឧទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ព្រះសម្តែងនូវក្តីមេត្តាអាណិតអាសូរចំពោះព្រះសង្ឃ និងពលរដ្ឋដែលកំពុងភៀសសឹកមកទីតាំងសុវត្ថិភាព ព្រោះតែសកម្មភាពរំលោភបំពានឈ្លានពានរបស់យោធាថៃ មកលើបូរណភាពទឹកដីកម្ពុជា។

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាអធិបតី កិត្តិឧទេសបណ្ឌិត បួរ គ្រី មានព្រះបន្ទូលទៀតថា សូមព្រះសង្ឃ និងប្រជាពលរដ្ឋដែលកំពុងមានទុក្ខលំបាក ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងទ័ពជួរមុខក្នុងការដោះស្រាយជម្លោះព្រំដែន។ និងរួបរួមកម្លាំងសាមគ្គីភាពឱ្យបានរឹងមាំ ដើម្បីមាតុភូមិកម្ពុជារបស់យើងបន្តទៀត៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


