ព័ត៌មានជាតិ
ក្រសួងបរិស្ថានជំរុញសកម្មភាពដាំបន្លែ ចូលរួមក្នុងចលនារបស់ជំទាវទី១កម្ពុជា
មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ សហការជាមួយរដ្ឋបាលស្រុកឱរ៉ាល់ បានរៀបចំកម្មវិធីចែករំលែកចំណេះដឹងលើការដាំកូនឈើ និងបន្លែបង្ការ នៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ខេត្តកំពង់ស្ពឺ ក្នុងឃុំតាសាល ស្រុកឱរ៉ាល់ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ជាមួយលោក គ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាយឬទ្ធិ យុវជនកាកបាទក្រហម និងសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់។

លោក ច័ន្ទថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើងដោយមានការណែនាំពីលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងស្មារតីបណ្តុះពន្លកបៃតង ជំរុញការដាំកូនឈើ និងបន្លែនៅតាមមូលដ្ឋានជួយបង្កើនគម្របបៃតងនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានា ក៏ដូចជានៅតាមព្រៃសហគមន៍តំបន់ការពារធម្មជាតិ។
កម្មវិធីនេះបានរៀបចំឱ្យបទបង្ហាញពីមន្រ្តីជំនាញពីរបៀបបណ្តុះ ការថែទាំកូនឈើ និងបន្លែបង្ការឱ្យបានរីកលូតលាស់ល្អសម្រាប់តម្រូវការក្នុងគ្រួសារ និងសង្គមជាតិ ជាពិសេសក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែររួមសាមគ្គីគ្នា ជួយដល់សមរភូមិមុខ។

គួរឱ្យដឹងថា ស្របតាមអនុសាសន៍ដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា លើចលនា «យើងរួមគ្នាដើម្បីជាតិ» ក្រសួងបរិស្ថានបានជំរុញឱ្យមានសកម្មភាពពន្លកបៃតងជាមួយសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ អាជ្ញាធរ និងប្រជាពលរដ្ឋតាមសហគមន៍មូលដ្ឋាននាំគ្នាបណ្តុះកូនឈើព្រៃ ឈើហូបផ្លែ និងដាំបន្លែនៅតាមថ្នាលបណ្តុះកូនឈើ ដើម្បីចែកប្រជាពលរដ្ឋដាំជួយបង្កើនគម្របបៃតងនៅកម្ពុជា ប្រមូលផលសម្រាប់បង្កើនជីវភាពគ្រួសារ និងមួយចំនួនទុកផ្គត់ផ្គង់វីរកងទ័ព ដែលកំពុងឈរជើងការពារទឹកដីពីសត្រូវឈ្លានពាន និងពលរដ្ឋកំពុងភៀសសឹក ដោយសារការឈ្លានពានបូរណភាពទឹកដីកម្ពុជានៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថានបាននិងកំពុងជំរុញការបណ្តុះកូនឈើចម្រុះ និងដាំបន្លែនៅតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន៥កន្លែងធំៗ រួមមានខេត្តត្បូងឃ្មុំ កំពង់ស្ពឺ សៀមរាប មណ្ឌលគីរី និងកោះកុង។ តាមលោក ខ្វៃ អាទិត្យា ការជំរុញសកម្មភាពដាំកូនឈើ និងបន្លែបង្ការជាមួយលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន ដើម្បីចែកជូនដល់ពលរដ្ឋយកទៅដាំ និងផលិតបន្លែសុខភាព ជួយផ្គត់ផ្គង់គ្រួសារ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ផ្តល់ស្បៀងសម្រាប់សមរភូមិជួរមុខ និងជួយជនភៀសសឹក ក្នុងតម្រូវការចាំបាច់ណាមួយ៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


