ព័ត៌មានជាតិ
សហជីពនៅកម្ពុជាថា គ្មានការគាបសង្កត់សិទ្ធិសេរីភាពរបស់ខ្លួនឡើយ ខណៈការចុះបញ្ជិកាសហជីពមានភាពល្អប្រសើរ
ភ្នំពេញ ៖ សហជីពនៅកម្ពុជា បានលើកឡើងថា មិនមានការគាបសង្កត់សិទ្ធិសេរីភាពរបស់ខ្លួនឡើយ ខណៈដែលការចុះបញ្ជិការសហជីពមានភាពល្អប្រសើរ រហូតដល់ការចុះបញ្ជិការកើនឡើងជិត ៧ពាន់ហើយ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា មានប្រសាសន៍នៅថ្ងៃទី៣០ ខែធ្នូនេះថា ប្រសិនបើមានសហជីពមួយចំនួនតូច អះអាងថា ការចុះបញ្ជិការសហជីពមានការលំបាកនោះ ប្រហែលជាពួកគេរៀបចំឯកសារមិនទាន់បានត្រឹមត្រូវតាមបែបបទនៃការចុះបញ្ជិកា ដោយលោកបានផ្ដល់យោបល់ឱ្យពួកគេ គួរតែសិក្សាបន្ថែមទៀតអំពីនីតិវិធីនៃការចុះបញ្ជិកានេះ។

លោក លើកឡើងបន្ថែមថា «យើងមើលឃើញទៀតដែរថា បើសិនជាសហជីពមានការចុះបញ្ជិការលំបាក មានបញ្ហាស្មុគស្មាញច្រើននោះ មិនមែនមកទល់ពេលនេះមានសហជីពមូលដ្ឋាន សហព័ន្ធសហជីព ក៏ដូចជាសហភាពសហជីពមានប្រមាណជិត ៧ពាន់នោះទេ»។
លោក សំ សឿន បានគូសបញ្ជាក់ថា សិទ្ធិសេរីភាពសហជីព និងការចុះបញ្ជិការសហជីពនៅកម្ពុជា មានភាពល្អប្រសើរ ដោយមានការគោរពសិទ្ធិសេរីភាពសហជីព បានយ៉ាងពេញលេញជាងប្រទេសដទៃទៀតជាច្រើន។
ចំណែកឯលោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ ក៏ធ្លាប់បានលើកឡើងថា ការចុះបញ្ជិការសហជីព មានភាពចាំបាច់ណាស់គឺត្រូវការពិនិត្យផ្ទៀងផ្ទាត់ និងភាពជាក់លាក់ ហើយការចុះបញ្ជិការមិនមានការលំបាកនោះទេ។ លោកបន្ថែមថា «យើងមើលសហជីពមួយចំនួនដែលគាត់មិនអាចចុះបញ្ជីបាន ខ្ញុំគិតថាមកពីគាត់មិនធ្វើ ជារួមគាត់មិនធ្វើម៉ង ហើយគាត់ចង់ដាក់ទៅដឹងតែបានម៉ង»។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២៥ សហជីពដែលបានចុះបញ្ជិការនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានចំនួន ៦ ៨០៥ ដោយក្នុងនោះសហភាពសហជីពមានចំនួន ៤២ សហព័ន្ធសហជីពមានចំនួន ២៨៤ សហជីពមូលដ្ឋានមានចំនួន ៦ ៤៦៦ និងសមាគមនិយោជកមានចំនួន ១៣។

លោក បានលើកឡើងថា ចំនួនសហជីពដែលមានការកើនឡើងជាបន្តបន្ទាប់នេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីការលើកស្ទួយសិទ្ធិសេរីភាព និងផលប្រយោជន៍របស់កម្មករនិយោជិត ក៏ដូចជានិយោជក ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយការចុះបញ្ជិការសហជីពនេះ ត្រូវបានធ្វើឡើងដោយស្របទៅតាមគោលការណ៍ច្បាប់ ដែលមានជាធរមាននៅកម្ពុជា។
ជាមួយគ្នានេះ អ្នកនាំពាក្យដដែល ក៏បានអំពាវនាវឱ្យសហជីពទាំងអស់ ត្រូវអនុវត្តតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈ និងគោរពតាមគោលការណ៍ត្រឹមត្រូវរបស់សហជីព ដោយបង្ហាញភាពជាតំណាងដ៏ស្មោះត្រង់ សម្រាប់ការពារផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


