ព័ត៌មានជាតិ
ឆ្នាំ ២០២៥ ខេត្តស្ទឹងត្រែងដំឡើងស្ថានីយបង្គោលអង់តែនថ្មី ២៣ កន្លែង នៅតំបន់គ្មានសេវា
ខេត្តស្ទឹងត្រែងបានដំឡើងស្ថានីយបង្គោលអង់តែនថ្មីចំនួន ២៣ កន្លែងនៅតំបន់គ្មានសេវា ដើម្បីបង្កើនការប្រើប្រាស់សេវាឲ្យបានទូលំទូលាយនៅតំបន់ដាច់ស្រយាល។
របាយការណ៍បូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តស្ទឹងត្រែងឆ្នាំ ២០២៥ បានបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៥ អាជ្ញាធរខេត្តបានពង្រីកបន្ថែមស្ថានីយ ដោយបានសង់ស្ថានីយបង្គោលអង់តែនថ្មីចំនួន ៨ ស្ថានីយ រួមទាំងការបន្ថែម Internet 4G នៅគ្រប់ស្ថានីយអង់តែន។ ជាមួយគ្នានេះ ក៏បានដំឡើងស្ថានីយបង្គោលអង់តែនថ្មីតាមតំបន់ដាច់ស្រយាលមិនទាន់មានសេវាចំនួន ២៣ កន្លែង ដើម្បីសម្រួលការប្រើប្រាស់ឲ្យបានល្អប្រសើរ។
ពាក់ព័ន្ធការងារប្រៃសណីយ៍ និងទូរគមនាគមន៍បានរៀបចំបណ្ដាញខ្សែអុបទិកថ្មីបានប្រវែងជាង ៣ ៥០០ ម៉ែត្រ ជាមួយការគ្រប់គ្រងបណ្ដាញអុបទិកប្រវែង ៣.១២២,៣២ គីឡូម៉ែត្រ ខណៈស្ថានីយបង្គោលអង់តែនក្នុងខេត្តសរុបចំនួន ១៧៥ បង្គោល និង Microwave មាន ២៩១ គ្រឿង។
បើតាមរដ្ឋបាលខេត្តស្ទឹងត្រែង ប្រតិបត្តិករទូរគមនាគមន៍ក្នុងខេត្តមាន ៣ ក្រុមហ៊ុន ក្រុមហ៊ុនផ្តល់សេវាទូរសព្ទចល័តនិងអចល័តមានចំនួន ៤ និងអង្គភាពផ្តល់សេវាអ៊ីនធឺណិត ISP មាន ៧ សាខា៕
បន្តចុចអាន៖ ក្រុងស្ទឹងត្រែងកាន់តែប្រែប្រួលមុខមាត់ ទាក់ទាញទេសចរទៅកម្សាន្តខេត្តជាប់ព្រំដែនឡាវ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


