ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន អំពាវនាវជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋទាំងអស់កុំចេញក្រៅផ្ទះឲ្យសោះបើមិនចាំបាច់ទេនោះខណៈ កំពុង lockdowns
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានធ្វើការអំពាវនាវជាថ្មីម្ដងទៀតដល់ប្រជាពលរដ្ឋទាំងអស់កុំចេញក្រៅផ្ទះឲ្យសោះបើមិនចាំបាច់ទេនោះ ខណៈពេលកំពុងតែស្ថិតក្នុងតំបន់ lockdowns ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ដ៍កាចសាហាវ ដែលត្រូវកាត់ផ្តាច់ការឆ្លងនៃព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យឆាប់បានវិលទៅរកស្ថានភាពល្អប្រសើដូចធម្មតាវិញ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះខណៈពេលដឹកនាំក្រុមការងារ ចុះសំណេះសំណាលនិងចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងចែកជានិមិត្តរូប២០០គ្រួសារ លើចំនួន ២.០០០គ្រួសារដែលរដ្ឋបាលខណ្ឌដូនពេញបានរៀបចំក្នុងថ្ងៃនេះ ជូនដល់ប្រជាពលរដ្ឋអំឡុងពេលបិទខ្ទប់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញនាល្ងាចថ្ងៃម្សិលមុិញ។

ឆ្លៀតក្នុងឪកាសនោះលោកជំទាវក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចទាំងទ្វេរ ផ្ញើជូនបងប្អូនប្រកបដោយក្តីនឹករលឹក និងបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធម្មត់ និងគោរពតាមវិធានការ ៣ការពារ ៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេចស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ និងកាត់ផ្តាច់នៃការឆ្លងនៃព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យឆាប់បានវិលទៅរកស្ថានភាពធម្មតាវិញ ។

ទន្ទឹមនឹងនោះផងដែរលោកជំទាវក៏បានពន្យល់ និងសូមការអធ្យាស្រ័យពីប្រជាពលរដ្ឋអំពីការបង្វែរពីថវិកា ៣០ម៉ឺនក្នុងមួយគ្រួសារ មកជាស្បៀងវិញផងដែរ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាលដែលមសនសម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រីដែលសម្តេចតែងតែគិតគូខ្ពស់អំពីសុខទុក្ខពលរដ្ឋជាធំ៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


