ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ដង្កោ ចុះរៀបចំសណ្ដាប់ធ្នាប់បាញ់គំនូសក្រហមមិនឱ្យមានការលក់ដូរលើចិញ្ចើមផ្លូវ
កាលពីព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៦ នេះ កម្លាំងអាជ្ញាធរសង្កាត់ដង្កោ ខណ្ឌដង្កោ បានធ្វើការចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន និងបាញ់គំនូសក្រហមមិនឱ្យមានការលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ។


អាជ្ញាធរបានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ លោក លត់ ឃីម ចៅសង្កាត់រងទី ១ តំណាងលោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ បានដឹកនាំកម្លាំងប្រជាការពារសង្កាត់ ចុះរៀបចំសណ្ដាប់ធ្នាប់ ណែនាំដល់ប្រជាពលរដ្ឋ អាជីវករ នៅតាមបណ្ដោយផ្លូវ ២១៧ ភូមិតាឡី រហូតដល់ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ និងបាញ់គំនូសក្រហមមិនឱ្យមានការលក់ដូរលើចិញ្ចើមផ្លូវសាធារណៈ ដើម្បីរក្សាចំណីផ្លូវសម្រាប់អ្នកថ្មើរជើង ក៏ដូចជាបញ្ចៀសចរាចរណ៍។


ជាមួយគ្នានោះ អាជ្ញាធរ ក៏បានណែនាំបន្ថែមដល់អាជីវករ សូមរក្សាអនាម័យ បរិស្ថាន ឱ្យបានល្អ ដើម្បីចូលរួមចំណែកដល់ទីក្រុងស្អាត បរិស្ថានស្អាត៕
អត្ថបទ ៖ សុខា



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


