ព័ត៌មានជាតិ
តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន ក្នុងក្រុងក្រចេះ អាជ្ញាធររៀបចំបង់អង្គុយបន្ថែម បង្កើនសោភ័ណភាពទីក្រុងកាន់តែស្រស់ស្អាត
រដ្ឋបាលសង្កាត់អូរឫស្សី បានរៀបចំដាក់ពង្រាយបង់អង្គុយចំនួន ៣០ បង់ នៅតាមទីធ្លាសាធារណ: នៅតាមបណ្តោយផ្លូវមហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ថិតនៅក្នុងភូមិសាស្រ្ត សង្កាត់អូរប្ញស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
លោក ឈឺន រិទ្ធ ចៅសង្កាត់អូរឫស្សី បានឲ្យដឹងថា ការរៀបចំបង់អង្គុយនេះជាគំនិតផ្តួតផ្តើមពីអភិបាលខេត្តក្រចេះ ដោយទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន VATTANAC ។


លោកបន្តថា គោលបំណងការរៀបចំបង់អង្គុយតាមមហាវិថីកំពុងស្ថាបនាពង្រីកកណ្តាលក្រុង ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋអង្គុយសម្រាកលេង និងបង្កើនសោភ័ណភាពទីក្រុងកាន់តែស្រស់ស្អាត។
យ៉ាងណាមិញ លោកថា ការរៀបចំមិនទាន់បានល្អនៅឡើយទេ ដោយសារទីតាំងកន្លែងខ្លះ ការសាងសង់ផ្លូវនៅមិនទាន់រួចទាំងស្រុង។ នៅពេលផ្លូវមហាវិថីសម្តេចតេជោ ហ៊ុន សែន ខេត្តក្រចេះស្ថាបនារួចរាល់ អាជ្ញាធរនឹងមានរៀបចំ ដាំស្មៅ ដាំផ្កា និងដាក់បង្គោលភ្លើងបន្ថែមទៀត។
លោកបន្តថា បច្ចុប្បន្នក្រុមការងារ ក៏កំពុងរៀបចំជីករណ្តៅដាំបង្គោលភ្លើងនៅតាមសួនពុះចែកទ្រូងផ្លូវជាបណ្តើរៗហើយផងដែរ៕

អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


