ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌកំបូល ចុះរៀបចំអនាម័យតាមដងផ្លូវ លើកកម្ពស់សោភ័ណភាព
អាជ្ញាធរខណ្ឌកំបូល បានចុះសម្អាតបរិស្ថានចាប់ពីព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ រហូតដល់ខណ្ឌដង្កោ ឆ្លងកាត់ភូមិចំនួន ៨ ដើម្បីលើកកម្ពស់សោភ័ណភាពដងផ្លូវ។


ជាក់ស្ដែងនារសៀលថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៦ នេះ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌកំបូល បានចុះសម្អាតតាមដងផ្លូវទាំងអស់នៅក្នុងមូលដ្ឋាន។


លោក ទុយ សុជាតិ អនុប្រធានការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា លោកបានដឹកនាំអាជ្ញាធរសង្កាត់ និងភូមិពាក់ព័ន្ធ ចុះសម្អាតអនាម័យ បរិស្ថាន តាមបណ្ដោយផ្លូវមហាវិថីស៊ីជីនពីង អមសងខាងផ្លូវ ដើម្បីថែរក្សាអនាម័យក្នុងមូលដ្ឋាន ឲ្យមានសោភ័ណភាព បរិស្ថានល្អប្រសើរ ក៏ដូចជាជួយកាត់បន្ថយផលប៉ះពាល់សុខភាពប្រជាពលរដ្ឋរស់នៅក្បែរនោះផងដែរ។


លោកបានបន្តថា ការចុះសម្អាតនេះដែរ មន្ត្រីជំនាញ បានធ្វើចាប់ពីព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ រហូតដល់ព្រំប្រទល់ខណ្ឌដង្កោ ឆ្លងកាត់ភូមិចំនួន ៨ ក្នុងនោះ រួមមានភូមិកន្ទោកជើង ភូមិត្រាំស្លឹក ភូមិកប់ភ្លុក ភូមិព្រៃកី ភូមិគោកខ្សាច់(ជើង) ភូមិគោកខ្សាច់(ត្បូង) ភូមិគោកមាស និងភូមិតាំងរនាម ស្ថិតក្នុងសង្កាត់កន្ទោក សង្កាត់ភ្លើងឆេះរទេះ និងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។


លោកក៏បានអំពាវនាវដល់អ្នកធ្វើដំណើរ អ្នកប្រកបអាជីវកម្មចល័ត និងប្រជាពលរដ្ឋទាំងអស់ ត្រូវនាំគ្នាចូលរួមថែរក្សាអនាម័យឲ្យបានស្អាតជានិច្ច ជាពិសេសមិនត្រូវចោលសំរាមផ្ដេសផ្ដាសនោះឡើយ៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


