ព័ត៌មានជាតិ
ថ្ងៃទី ២៥ ខែមីនានេះ ស្ពានឆ្លងទន្លេមេគ្គងខេត្តក្រចេះ បើកឲ្យពលរដ្ឋឆ្លងកាត់ជាផ្លូវការ មិនបាច់ឆ្លងទូកដចម្លងទៀតទេ
ស្ពានមិត្តភាពចិន-កម្ពុជាក្នុងខេត្តក្រចេះ នឹងបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាផ្លូវការនៅថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើតាមការលើកឡើងរបស់លោក វ៉ា ថន អភិបាលខេត្តក្រចេះ នាព្រឹកថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំពិភាក្សាស្ដីអំពីការត្រៀមរៀបចំព្រឹត្តិការណ៍ បុណ្យទន្លេលើកទី១០ នៅសាលប្រជុំសាលាខេត្តក្រចេះ។


ទោះជាយ៉ាងណាក្តី ស្ពានឆ្លងទន្លេមេគង្គក្រចេះគឺនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដដែលខុសគ្នាតែ ៦ ថ្ងៃប៉ុណ្ណោះ ខណៈនៅថ្ងៃស្អែកនេះដែរគណៈប្រតិភូនៃក្រសួងសាធារណៈការនិងដឹកជញ្ជូន ក៏ដូចជាក្រុមហ៊ុនទទួលអនុវត្តការងារស្ថាបនាសាងសងស្ពានផ្លូវ នឹងចុះពិនិត្យមើលអំពីវឌ្ឍនភាពសមិទ្ធផលនានាក្នុងខេត្ត។
លោកអភិបាលខេត្តបានបញ្ជាក់ថា ក្នុងឱកាសនោះលោកក៏នឹងជួបពិភាក្សាជាមួយគណៈប្រតិភូក្រសួងសាធារណៈការ និងដឹកជញ្ជូន ដើម្បីជជែកគ្នាអំពីបញ្ហាលើការជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តផងដែរ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


