ព័ត៌មានជាតិ
រដ្ឋបាលតាមបណ្តាលរាជធានី-ខេត្ត ចាប់ផ្តើមរៀបចំតុបតែង «សង្ក្រាន្តឆ្នាំថ្មី» អបអរបុណ្យចូលឆ្នាំខ្មែរ
នៅមិនសល់មួយខែទៀតទ កម្ពុជានឹងមានព្រឹត្តិការណ៍បុណ្យជាតិដ៏ធំប្រចាំឆ្នាំ គឺពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលប្រារព្ធធ្វើឡើងនៅខែមេសា (ខែចេត្រ) រយៈពេល ៣ថ្ងៃ ដើម្បីអបអរសាទរឆ្នាំថ្មី និងសែនទេវតាឆ្នាំថ្មី។ ថ្ងៃទាំងបីគឺ ១. ថ្ងៃមហាសង្ក្រាន្ត, ២. ថ្ងៃវារៈវ័នបត, និង ៣. ថ្ងៃវារៈឡើងស័ក។ ជាទម្លាប់ប្រជាជនតែងធ្វើសកម្មភាពសែនព្រេន ជួបជុំគ្រួសារ លេងល្បែងប្រជាប្រិយ និងកម្សាន្តសប្បាយ។

ដើម្បីអបអរសាទរពិធីបុណ្យជាតិ រដ្ឋបាលរាជធានី-ខេត្ត បានចាប់ផ្តើមរៀបចំតុបតែងសម្ភារ ភ្លើងពណ៌ និងកន្លែងកម្សាន្តលេងល្បែងប្រជាប្រិយខ្មែរជាច្រើន នៅតាមតំបន់ និងភូមិនីមួយៗ។
ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត»ដ៏ធំសម្បើមជាលើកដំបូង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ គណៈកម្មរៀបចំក៏បានពង្រីកទីតាំងទៅកាន់ភូមិសាស្ត្រសំខាន់ៗជាច្រើន រួមមាន វត្តភ្នំ, ផ្លូវថ្មើរជើងចតុមុខ, បរិវេណសួនច្បារវឌ្ឍនៈ ដល់ ផ្សាររាត្រី, សួនច្បារវត្តបទុមវតី, ផ្លូវបាសាក់, ផ្សារទួលទំពូង និងផ្លូវ១៥៥ ដើម្បីឲ្យប្រជាពលរដ្ឋអាចចូលរួមបានយ៉ាងច្រើនកុះករ។

ចំណែកនៅខេត្តបាត់ដំបង លោក សុខ លូ អភិបាលខេត្តនេះ កាលពីថ្ងៃទី ១៩ ខែមីនា បានដឹកនាំក្រុមការងារពាក់ព័ន្ធត្រួតពិនិត្យទីតាំងសម្រាប់រៀបចំសង្ក្រាន្តបាត់ដំបង និងបានពន្លឿនការរៀបចំឱ្យបានល្អប្រសើរ នៅតាមទីតាំងសំខាន់ៗឱ្យបានរួចរាល់ ទាន់ពេលវេលាមុនព្រឹត្តិការណ៍សង្រ្កាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។ ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំនេះ ធ្វើឡើងដើម្បីលើកស្ទួយថែរក្សាប្រពៃណីវប្បធម៌ខ្មែរផ្សារភ្ជាប់ជាមួយការដឹងគុណវីរៈកងទ័ព។

រីឯនៅខេត្តសៀមរាប ក៏ចាប់ផ្តើមរៀបចំតុបតែងជាបណ្តើរៗហើយ និងបានជូនដំណឹងអំពីការរៀបចំពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីផ្សព្វផ្សាយវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងវិស័យផ្សេងៗទៀតទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់វិស័យទេសចរណ៍ផងដែរ។
ឆ្លៀតក្នុងឱកាសបណ្យជាតិនេះ រដ្ឋបាលរាជធានី-ខេត្តក៏បានណែនាំឱ្យរៀបចំពិធីបុណ្យសាសនា នៅតាមវត្តអារាម និងពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបងប្អូនជនរួមជាតិដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ និងបងប្អូន វីរកងទ័ពដែលបានពលីក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


