ព័ត៌មានជាតិ
ស្ថានទូតកម្ពុជា នាំអំណោយដល់ពលរដ្ឋខ្មែរជាប់ Lockdown នៅទីក្រុងវៀងច័ន្ទប្រទេសឡាវ
មន្ត្រីស្ថានទូតកម្ពុជា ប្រចាំនៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់និស្សិត-សិក្ខាកាមយោធា-ប៉ូលីសកម្ពុជា នៅសាកលវិទ្យាល័យជាតិឡាវចំនួន៦៦នាក់ ដែលកំពុងជួបប្រទះការលំបាកពីការ Lockdown ទីក្រុងវៀងច័ន្ទ ដោយសារជំងឺ covid-19។


អំណោយដែលមន្ត្រីស្ថានទូតកម្ពុជាយកទៅចែលជូននោះរួមមាន អង្ករចំនួន២០០គីឡូ ត្រីខ ៦៦យួរ ពងមាន់៦៦យួរ និងមី៦៦កេះ ហើយនេះជាជាជំនួយឧបត្ថម្ភរបស់ក្រុមហ៊ុន TECHZONE Solution Sole., Ltd ដែលមានលោក វ៉ាន វាសនា ជានាយកចាត់ការទូទៅ។
សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មានអ្នកឆ្លងជំងឺ Covid-19 សរុបចំនួន៣២៣ នាក់ និងជាសះស្បើយចំនួន៤៩នាក់ និងមិនមានករណីស្លាប់៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


