ព័ត៌មានជាតិ
វិនិយោគជាង ៣០ លានដុល្លារ រោងចក្រកែច្នៃដំឡូងមីក្នុងក្រុងក្រចេះ មួយថ្ងៃផលិតម្សៅមីបានប្រមាណ ២៤០ តោន
រោងចក្រកែច្នៃដំឡូងមីរបស់ក្រុមហ៊ុន Singsong Industrial (Cambodia) ដែលមានទីតាំងស្ថិតនៅសង្កាត់អូរឫស្សី ក្រុងក្រចេះ កំពុងដើរតួយ៉ាងសំខាន់ក្នុងវិស័យកសិឧស្សាហកម្មក្នុងតំបន់។
រោងចក្រនេះសាងសង់លើផ្ទៃដីជិត ២៣ ហិកតា ក្រោមទុនវិនិយោគប្រមាណ ៣០ លានដុល្លារអាមេរិកពីប្រទេសកូរ៉េ។ បច្ចុប្បន្នរោងចក្រមានបុគ្គលិក និងកម្មករសរុបចំនួន ៥៩នាក់ (ខ្មែរ ៥៤នាក់ និងបរទេស ៥នាក់)។

ប្រភពពីក្រុមហ៊ុនបានបញ្ជាក់ថា ចំពោះសមត្ថភាពផលិតកម្ម រោងចក្រអាចផលិតម្សៅដំឡូងមីបានចំនួន ២៤០ តោនក្នុងមួយថ្ងៃ ដោយត្រូវការវត្ថុធាតុដើមជាដំឡូងមីស្រស់រហូតដល់ ៨៩០ តោនជារៀងរាល់ថ្ងៃ។ ចំពោះទីផ្សារវិញ ក្រុមហ៊ុនបាននាំចេញទៅកាន់ប្រទេសកូរ៉េចំនួន ២០% និងផ្គត់ផ្គង់ក្នុងស្រុកចំនួន ៨០%។
រោងចក្រនេះ បានចាប់ផ្តើមដំណើរការកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីឆ្លងកាត់ការពិនិត្យនិងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA)។




ក្រុមហ៊ុន SINGSONG រំពឹងថានឹងក្លាយជាសហគ្រាសឈានមុខគេក្នុងខេត្តក្រចេះ តាមរយៈការប្រមូលទិញកសិផលពីប្រជាកសិករ បង្កើតឱកាសការងារ និងចូលរួមចំណែកក្នុងការការពារបរិស្ថានផងដែរ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


