ព័ត៌មានជាតិ
រដ្ឋបាលសង្កាត់ក្រចេះ ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ដើម្បីធានារបៀបរៀបរយសាធារណៈ
ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង និងធានាបាននូវរបៀបរៀបរយសាធារណៈ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ អាជ្ញាធរសង្កាត់ក្រចេះ ខេត្តក្រចេះបានចុះយុទ្ធនាការរៀបចំសណ្តាប់ធ្នាប់យ៉ាងសកម្ម។
នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារសណ្ដាប់ធ្នាប់សង្កាត់ក្រចេះ ដឹកនាំដោយ លោក ឈិន លាងយី ចៅសង្កាត់ក្រចេះ ដោយមានការសហការគាំទ្រយ៉ាងពេញទំហឹងពីក្រុមការងារក្រុង បានចុះណែនាំបងប្អូនប្រជាពលរដ្ឋដែលតាំងលក់ទំនិញ និងដាក់សម្ភារៈផ្សេងៗរំលោភលើផ្លូវថ្មើរជើង។


យុទ្ធនាការនេះបានចាប់ផ្ដើមអនុវត្តចាប់ពីចំណុចស្ពានស រហូតដល់រង្វង់មូលព្រាបស ដែលជាតំបន់ស្នូលនៃបេះដូងក្រុងក្រចេះ និងជាទីតាំងទាក់ទាញភ្ញៀវទេសចរមកកម្សាន្តមាត់ទន្លេយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ លោកចៅសង្កាត់បានមានប្រសាសន៍ណែនាំ និងផ្ដាំផ្ញើដល់បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋរស់នៅតាមដងផ្លូវទាំងអស់ក្នុងសង្កាត់ក្រចេះទាំងមូលនូវចំណុចសំខាន់ៗរួមមាន៖ ការចូលរួមជាអចិន្ត្រៃយ៍ ដោយសូមកុំឱ្យមានការដាក់លក់រំលោភលើចំណីផ្លូវសាធារណៈ ដែលធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង និងបង្កការកកស្ទះដល់អ្នកថ្មើរជើង ការជៀសវាងវិធានការច្បាប់ ដោយអាជ្ញាធរសំណូមពរឱ្យបងប្អូនសហការខ្ពស់កុំឱ្យក្លាយជា “ផ្ទាំងស៊ីប” នៃគំរូអាក្រក់ ដែលត្រូវឈានដល់ការធ្វើកិច្ចសន្យា ឬអនុវត្តវិធានការច្បាប់តឹងរ៉ឹងណាមួយ និង ការត្រៀមទទួលសង្ក្រាន្ត ដោយការរៀបចំនេះ គឺដើម្បីត្រៀមលក្ខណៈឱ្យបានល្អបំផុត ក្នុងការស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលនឹងមកលេងកម្សាន្តក្នុងខេត្តក្រចេះ ឱ្យមានភាពសប្បាយរីករាយ និងមានសណ្តាប់ធ្នាប់ល្អ។
សកម្មភាពនេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ក្នុងការប្រែក្លាយក្រុងក្រចេះឱ្យទៅជាទីក្រុងស្អាត គួរឱ្យចង់ទស្សនា និងមានរបៀបរៀបរយបំផុតសម្រាប់ពិធីបុណ្យជាតិដ៏ធំខាងមុខនេះ៕

អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


