ព័ត៌មានជាតិ
ភ្លៀងមួយមេយប់មិញ ខូចខាតផ្ទះពលរដ្ឋ១៧២ខ្នងនៅខេត្តបន្ទាយមានជ័យ
ផ្ទះប្រជាពលរដ្ឋ១៧២ខ្នងរងការបែកបាក់ និងរលំស្ទើររាបដល់ដីដោយសារខ្យល់កន្ត្រាក់ ភ្លៀងកក់ខែ មួយមេធំក្នុងស្រុកព្រះនេត្រព្រះ និងក្រុងប៉ោយប៉ែត នៅល្ងាចថ្ងៃ៥ ខែឧសភា ឆ្នាំ២០២១។

មន្ត្រីមូលដ្ឋាន និងនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃ៥ខែឧសភា ឆ្នាំ២០២១នេះមានភ្លៀង១មេលាយឡំខ្យល់កន្ត្រាក់បានវាយបោកបក់បណ្ដាលឲ្យខូចខាតផ្ទះចំនួន៧៥ខ្នងលើ៤សង្កាត់ ១សង្កាត់មិនិត្ត ខូចខាតផ្ទះប្រជាពលរដ្ឋ៣៤ខ្នង ២សង្កាត់ផ្សារកណ្តាលខូចខាតផ្ទះប្រជាពលរដ្ឋ២៣ខ្នង ៣សង្កាត់ប៉ោយប៉ែតខូចខាងផ្ទះប្រជាពលរដ្ឋ១៦ខ្នង និងផ្សារមង្គលប៉ោយប៉ែត១ខ្នង ក្នុងនោះមានផ្ទះប្រជាពលរដ្ឋខូចខាតធ្ងន់ មធ្យម និងបន្តិចបន្ទួច។

ចំណែកស្រុកព្រះនេត្រព្រះ ផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់មានចំនួន៩៨ខ្នង ក្នុង៥ភូមិមាន ១ភូមិត្របែក៣០ខ្នង របើកស័ង្កសី ៤៧២សន្លឹក ២ភូមិកណ្តាលអស់ផ្ទះប្រជាពលរដ្ឋ២០ខ្នងរបើកស័ង្កសីអស់២២៩សន្លឹក ៣ភូមិគោកធំអស់ផ្ទះប្រជាពលរដ្ឋ៣៥ខ្នង របើកស័ង្កសី ៥៦៥សន្លឹក ៤ភូមិសូត្រមន្ត អស់ផ្ទះប្រជាពលរដ្ឋរបើកស័ង្កសី១៦សន្លឹក ៥ភូមិបុស្បូវ ផ្ទះប្រជាពលរដ្ឋ៧ខ្នងរបើកស័ង្កសី២១១សន្លឹក នៅ ល្ងាច ថ្ងៃទី៥ ខែឧសភា ឆ្នាំម២០២១ ។

មន្ត្រីមូលដ្ឋាន និងនគរបាលបានស្រុកព្រះនេត្រព្រះបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាក្រោយពីកើតហេតុហើយលោកឃូពៅអភិបាលស្រុកព្រះនេត្រព្រះ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកនិងក្រុមការងារបានចុះទៅដល់ផ្ទះប្រជាពករដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ពិនិត្យនិងរៀបចំសាឡើងវិញដើម្បីសម្រួលឲ្យជាពលរដ្ឋរស់នៅបណ្តោះអាសន្នសិនហើយក៏ដើម្បីត្រៀមជួសជុលឲ្យនៅពេលខាងមុខនេះផងដែរ៕
អត្ថបទ ៖ វ៉ាន់ ណាង






-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


