ព័ត៌មានជាតិ
សម្តេចតេជោ បញ្ចេញស្បៀងអាហារចែកជូនពលរដ្ឋ ច្រើន មិនធ្លាប់មាន ក្នុងគោលបំណងតែមួយគត់ គឺចង់អោយប្រជាពលរដ្ឋមានភាពសុខសាន្ត និងចៀសផុតពីកូវីដ-១៩
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងតំណាក់កាលនេះ បានបញ្ចេញស្បៀងអាហារ ដើម្បីចែកជូនពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ មិនធ្លាប់មាននាពេលកន្លងមក ។ សកម្មភាពបែបនេះ របស់សម្ដេចតេជោ មានគោលបំណងតែមួយគត់ គឺចង់ជួយចែករំលែកការលំបាករបស់ប្រជាពលរដ្ឋ ចៀសអោយផុតពីជម្ងឺកូវីដ-១៩ ។

នេះជាការលើកឡើងរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នៅរសៀលថ្ងៃទី០៧ ឧសភានេះ នៅសាលារាជធានីភ្នំពេញ ដើម្បីជំរុញឲ្យការងារនៃការបង្ការទប់ស្កាត់នូវជំងឺកូវីដ-១៩ កាន់តែមានប្រសិទ្ធភាពថែមទៀត អាចឈានទៅកាត់ផ្ដាច់បាន នូវការរីករាលដាលនៃជម្ងឺកាចសាហាវនេះ។

លោកឃួង ស្រេង បានមានប្រសាសន៍ថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៧ខែឧសភានេះ គឺ ដើម្បីត្រួតពិនិត្យការងារមួយចំនួនរបស់អាជ្ញាធរខណ្ឌ ស្វែងរកចំណុចខ្វះខាត បញ្ហាប្រឈមនានា ក្នុងគោលបំណងយកមកអនុវត្តឲ្យចំគោលដៅ ឈានទៅដល់ ការផ្តាច់ជំងឺរាតត្បាតជម្ងឺកូវីដ-១៩នេះចេញ ពីតំបន់ក្រហមឲ្យបាន។

លោកឃួង ស្រេង បានណែនាំថា តំបន់ក្រហម ក្រៅពីការបិទខ្ទប់ហើយ កម្លាំងត្រូវល្បាតខាងក្នុង ជាមួយនិងការដាក់មីក្រូផ្សព្វផ្សាយ អោយពួកគាត់ចូលរួមអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលក្រសួង សុខាភិបាលនិងអាជ្ញាធរ សំដៅធ្វើយ៉ាងណា កុំអោយរីករាលដាលជម្ងឺកូវីដ-១៩នេះនៅ ក្នុងតំបន់ និងទៅក្រៅតំបន់ ។ ជាងនេះទៀតក៏ត្រូវមើលពីបញ្ហាជីវភាពរបស់ពួកគាត់ បើមានការខ្វះខាតយើងជួយផ្តល់ជូនពួកគាត់ភ្លាម។

ចំពោះវិធានការបិទខ្ទប់នៅតំបន់ក្រហមនេះដែរ លោកឃួង ស្រេង ក៏បានណែនាំអោយអាជ្ញាធរខណ្ឌទាំងអស់ដែល មូលដ្ឋានរបស់ខ្លួនមានតំបន់ក្រហមត្រូវអនុវត្តការងារកុំតឹងរឹងពេក ហើយក៏កុំធូរពេកដែរមានន័យថា បើពួកគាត់មានការចាំបាច់ មាននៅក្នុងការសម្រេចរបស់រាជរដ្ឋាភិបាល សម្រួលអោយពួកគាត់បានចេញ ចូលទៅ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នេះដែរ អភិបាលខណ្ឌពាក់ព័ន្ធមួយចំនួន ក៏បានរាយការណ៍អំពីស្ថានភាពនានានៅក្នុងមូលដ្ឋានរបស់ខ្លួន ជុំវិញការវិវត្តនានានៃជំងឺកូវីដ-១៩ ដើម្បីយកចំណុចទាំងនោះ មកពិភាក្សាគ្នា ស្វែងរកចំណុចល្អៗ ដែលធ្វើយ៉ាងណា ដែលអាចឈានទៅដល់ការផ្តាច់ជម្ងឺកូវីដ-១៩ បានជោគជ័យ នៅពេលដ៏ខ្លីខាងមុខនេះ៕
ដោយ ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


