ព័ត៌មានជាតិ
ត្រឹម២៤ម៉ោង ខេត្តព្រះសីហនុរកឃើញកម្មកររោងចក្រជិត៦០នាក់ឆ្លងជំងឺកូវីដ១៩
រដ្ឋបាលខេត្តព្រះសីហនុបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦៥នាក់បន្ថែមទៀត នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ភាគច្រើនជាកម្មកររោងចក្រ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុចុះថ្ងៃទី២៥ ខែឧសភា បានឲ្យដឹងថាក្នុងចំណោមអ្នកឆ្លងថ្មីចំនួន៦៥នាក់នោះ មានកម្មករធ្វើការនៅរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេស ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួន៥០នាក់ កម្មករធ្វើការនៅរោងចក្រញូវស្តារ ចំនួន៧នាក់ និងប្រជាពលរដ្ឋចំនួន៨នាក់។

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងរោងចក្រ ពិសេសនៅតំបន់សេដ្ឋកិច្ចពិសេស ថ្មីៗនេះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដាក់ចេញនូវវិធាការចំនួន៥ចំណុចរួមមាន៖
១.អ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសត្រូវធ្វើការផ្សព្វផ្សាយដល់ម្ចាស់រោងចក្រទាំងអស់នូវវិធានការសុខាភិបាល និងការណែនាំ ៣ការពារ និង ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
២.ការឆ្លងជំងឺកូវីដ-១៩ ចេញពីកន្លែងចុងភៅ ត្រូវមានការប្រុងប្រយ័ត្នអនុវត្តតាមវិធានសុខាភិបាលឱ្យបានត្រឹមត្រូវ។
៣.ម្ចាស់រោងចក្រត្រូវគ្រប់គ្រងរថយន្តដឹកកម្មករចៀសវាងការដឹកកម្មកររោងចក្រផ្សេង ប្រសិនបើមានករណីឆ្លងកូវីដ-១៩ ងាយស្រួលគ្រប់គ្រង និងមិនរាលដាលដល់រោងចក្រផ្សេងទៀត។
៤.ម្ចាស់រោងចក្រត្រូវរកទីតាំងសមរម្យឱ្យកម្មករស្នាក់នៅរួមនិងដំណើរការអាជីវកម្មចៀសវាងការចេញទៅខាងក្រៅអាចនាំឱ្យមានការចម្លងជំងឺកូវីដ-១៩ ចូលក្នុងរោងចក្រប្រសិនបើមានកម្មករណាម្នាក់ឆ្លងជំងឺកូវីដ-១៩ យើងងាយស្រួលគ្រប់គ្រង និងយកពួកគាត់ទៅព្យាបាល ហើយកម្មករដែលនៅសល់អាចធ្វើការបានដោយធ្វើចត្តាឡីស័កនៅនឹងរោងចក្រតែម្តង។
៥.ថៅកែរោងចក្រ ត្រូវធ្វើជាគំរូដល់កម្មករ និយោជករាល់ការចេញចូលរោងចក្រត្រូវពាក់ម៉ាស បាញ់អាល់កុលសម្លាប់មេរោគលាងសម្អាតដៃ រក្សាគម្លាតសុវត្ថិភាព ដើម្បីធានាថា មិនមានការចម្លងជំងឺកូវីដ-១៩ចូលក្នុងរោងចក្រ។
លោកអភិបាលខេត្តបានបញ្ជាក់ថា«រដ្ឋបាលខេត្តមិនមានបំណងបិទរោងចក្រណាមួយទេប្រសិនបើម្ចាស់រោងចក្រសហគ្រាសទាំងអស់ គោរពតាមវិធានការសុខាភិបាលបានល្អ ហើយការឆ្លងរាលដាលនឹងត្រូវបានកាត់បន្ថយជាក់ជាមិនខាន យើងត្រូវរស់នៅតាមបែបកន្លងថ្មីទាំងអស់គ្នា ដើម្បីខ្លួនយើង ក្រុមគ្រួសារយើងនិងសង្គមជាតិយើង»៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


