ព័ត៌មានជាតិ
៦ខែដើមឆ្នាំ២០២១ សមត្ថកិច្ចស្រុកគីរីវង់បង្ក្រាបចម្ការកញ្ឆាជាង៤០០ទីតាំង
ស្រុកគីរីវង់ ដែលល្បីបទល្មើសជនខិលខូចលួចលាក់ដាំកញ្ឆាមិនលុះថ្ងៃនោះ បើគឹតត្រឹម៦ខែដើមឆ្នាំ២០២១នេះ ចម្ការកញ្ឆាចំនួន៤៤៣ទីតាំងហើយត្រូវបានបង្ក្រាប។

តាមការបញ្ជាក់ពីលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បញ្ចាក់ថា ចម្ការកញ្ឆាចំនួន៤៤៣ទីតាំង ត្រូវបានបង្ក្រាបត្រឹមរយៈ៦ខែដើមឆ្នាំ២០២១នេះ ជាមួយនឹងប្រតិបត្តិការ៩៧លើក។ជាមួយគ្នានោះផងដែរ អាងស្តុកទឹកចំនួន២៨២អាងត្រូវបានបំផ្លាញចោល។

លោកស្នងការបន្ថែមថា ចម្ការកញ្ឆាទាំងនោះត្រូវបានរកឃើញលើផ្ទៃដីដាំដុះសរុប៦០៩៦៨៧ម៉ែត្រការ៉េ ហើយកញ្ឆាក្រៀមចំនួន៨០,៥គីឡូក្រាមត្រូវបានរឹបអូស។ ដោយឡែកចំណាត់ការផ្លូវច្បាប់ត្រូវបានឃាត់ខ្លួនអ្នកទិញ-លក់ បានម្នាក់ ប្រុស និងអ្នកដាំដុះកញ្ឆាដែលត្រូវបានឃាត់ខ្លួនជាក់ស្ដែង និងស្រាវជ្រាវបាន៤នាក់(ប្រុស) ផងដែរ៕
អត្ថបទ ៖ វីរៈ





-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


