ព័ត៌មានជាតិ
ផ្ទះ១ខ្នងនិងសម្ភារៈមួយចំនួនធំ ត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង នៅក្រុងបានលុង
ផ្ទះមួយខ្នង ត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង និងសម្ភារៈខូចខាតអស់មួយចំនួនធំ ប៉ុន្តែមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស ឬផ្ទះអ្នកជិតខាងនោះទេ។ ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង៧និង១៦នាទីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចចម្ការភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង។

យោងតាមការឲ្យដឹងពីសមត្ថកិច្ចថា អគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងនេះ មានទំហំ ៧ម៉ែត្រគុណ និង៨ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្តារ រនាបក្រាលក្តារ ដំបូលប្រក់ក្បឿង។ ជនរងគ្រោះមានឈ្មោះ ណយ សាខុន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចម្ការ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ខណៈមិនបាននៅផ្ទះទៅចម្ការ ទុកឲ្យកូននៅចាំផ្ទះ។
សមត្ថកិច្ចបានបញ្ជាក់ថា ផ្តើមមានអគ្គិភ័យឆាបឆេះនេះ គឺមកពីទុសេ្សចរន្តអគ្គិសនីបណ្តាលឲ្យមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់មកមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តចំនួន៣គ្រឿង ចុះជួយអន្តរាគមន៍បាញ់ពន្លត់ដែរ ជាអកុសលត្រូវបានអគ្គិភ័យលេបត្របាក់អស់បាត់ទៅហើយ ដោយភ្លើងឆេះខ្លាំងពេក។


ក្នុងនោះសម្ភារៈដែលខូចខាតរួមមាន ផ្ទះឈើចំនួន១ខ្នងឆេះអស់ទាំងស្រុង, អត្តសញ្ញាណប័ណ្ណចំនួន២សន្លឹក, សំបុត្រកំណើតចំនួន៤សន្លឹក, ប្លង់ដីចំនួន២ប្លង់, តុឈើធ្នុងធម្មជាតិចំនួន២, ថូផ្កាធ្នុងចំនួន១គូរ, គ្រែប្រអប់ចំនួន១, កង្ហារចំនួន២, លុយដុល្លារចំនួន២ម៉ឺន(សហរដ្ឋអាមេរិក) និងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនធំទៀត៕
អត្ថបទ៖ វុទ្ធឦសាន
សូមចុចអាន៖ ជីកស្តារប្រឡាយម័រ ប្រវែងជាង៣គីឡូម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


