ព័ត៌មានជាតិ
សមត្ថកិច្ចចុះរឹតបន្តឹងសណ្តាប់ធ្នាប់ ព្រមទាំងណែនាំដល់ពលរដ្ឋ នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង ពីជំងឺកូវីដ១៩
បន្ទាប់ពីមានករណីផ្ទុះជំងឺកូវីដ១៩ជាច្រើននាក់ នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង កម្លាំងនគរបាលចម្រុះនៃខេត្តសៀមរាប ចុះល្បាត និងរឹតបន្តឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ព្រមទាំងណែនាំដល់ពលរដ្ឋឲ្យចេះការពារកូវីដ១៩ នៅក្នុងភូមិសាស្ត្រនៃស្រុកសូទ្រនិគម។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះថា សកម្មភាពកម្លាំងក្រុម១ នៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយបានសហការជាមួយកម្លាំងនគរបាលការិយាល័យអន្តរាគមន៍, កម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលប៉ុស្តិ៍ បានចុះល្បាតក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម។ លោកបន្តថា កម្លាំងចម្រុះបានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋ ដែលបំពានបម្រាមរបស់រាជរដ្ឋាភិបាល គឺប្រមូលផ្តុំជួបជុំផឹកស៊ីចំនួន៣កន្លែង មានមនុស្ស ១៤នាក់ (ប្រុស ១១នាក់ /ស្រី ៣នាក់)។ ក្នុងនោះក៏បានអប់រំម្ចាស់តូបចាប់ហួយឲ្យផ្អាកលក់គ្រឿងស្រវឹងចំនួន៣ទីតាំង។



ពាក់ព័ន្ធនឹងករណីនេះដែរលោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី០៥ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ នៅស្រុកសូទ្រនិគម និងស្រុកជីក្រែងចំនួន៧០នាក់ហើយ។ ក្នុងនោះសមត្ថកិច្ចកំពុងមានវិធានការទប់ស្កាត់បន្ថែមទៀត។



សូមរម្លឹកថា បន្ទាប់ពីកម្លាំងនគរបាល ពលរដ្ឋ និងគ្រូពេទ្យបានឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធរខេត្តសៀមរាប បានបញ្ជូនកម្លាំងសមត្ថកិច្ចជំនាញចុះមកពង្រឹងការងារផ្សេងៗនៅក្នុងស្រុកសូទ្រនិគម ឲ្យមានភាពល្អប្រសើរឡើងវិញ៕
អត្ថបទ៖ កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026



