ព័ត៌មានជាតិ
៥ ខែឆ្នាំនេះ ផ្ទះជាង ៤ ពាន់ខ្នងរងការខូចខាត និងរបួសមនុស្ស ២០ នាក់ ដោយសារខ្យល់កន្ត្រាក់
នៅក្នុងរយៈពេល ៥ខែ ឆ្នាំ២០២១នេះ គ្រោះធម្មជាតិភ្លៀងលាយខ្យល់កន្ត្រាក់បានបណ្តាលឱ្យខូចខាតផ្ទះសម្បែងជាង៤ពាន់ខ្នង និងរបួសមនុស្សចំនួន២០នាក់។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថាបាតុភូតខ្យល់កន្ត្រាក់ក្នុងរយៈពេល៥ខែនេះបានកើតឡើងចំនួន១១០លើកបណ្តាលឱ្យមនុស្សស្លាប់ចំនួន៣នាក់ រងរបួសចំនួន១៧នាក់ រលំផ្ទះសម្បែងចំនួន៤៥១ខ្នងនិងរបើកដំបូលផ្ទះចំនួន៣៩៣០ខ្នង។

របាយការណ៍ដដែលបានបន្តថាក្រៅពីនេះខ្យល់កន្ត្រាក់បានបណ្តាលឱ្យប៉ះពាល់ដល់សាលារៀនចំនួន១៩ខ្នង និងអគាររដ្ឋបាលចំនួន១៤កន្លែងផងដែរ។
ក្នុងចំណោមអ្នកផលប៉ះពាល់ទាំងនោះកើតឡើងនៅខែឧសភាច្រើនជាងគេមានចំនួន៤៨លើកបណ្តាលឱ្យរលំនិងខូចខាតផ្ទះសម្បែងចំនួន២៨៤៨ខ្នង របើកដំបូលសាលារៀន១០ខ្នង អគាររដ្ឋបាល៤កន្លែង ស្លាប់មនុស្ស២នាក់និងរងរបួស៩នាក់។
តួលេខនេះបើធៀបទៅនឹងរយៈពេល៥ខែដូចគ្នាឆ្នាំ២០២០កន្លងទៅឃើញថាមានការថយចុះបន្តិចបន្តួចខណៈ៥ខែឆ្នាំមុនខ្យល់កន្ត្រាក់បានកើតឡើងចំនួន១១៥លើកដែលបណ្តាលឲ្យរលំ និងខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៣៦៩៤ខ្នង ស្លាប់មនុស្ស៣នាក់និងរបួស៣៦នាក់។
ក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងពីអាកាសធាតុ ដែលកម្ពុជានឹងរងឥទ្ធិពលពីខ្យល់មូសុង និងជ្រលងនៃកូនព្យុះឈ្មោះ កូហ្គូម៉ា ដែលបង្កឱ្យមានភ្លៀងផ្គរធ្លាក់រាយប៉ាយទូទាំងប្រទេសចាប់ពីថ្ងៃទី៩ដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បង្កឱ្យមានភ្លៀង ផ្គររន្ទះ ផ្លេកបន្ទោរ ពីបង្គួរ ទៅច្រើន ជាមួយនិងខ្យល់កន្ត្រាក់ខ្លាំង រាយប៉ាយនៅភាគ ឦសាន ភាគខាងជើង ជួរភ្នំដងរែក ជួរភ្នំក្រវាញនិងតំបន់មាត់សមុទ្រ៕ អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


