ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ នាំយកអំណោយឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ
ឯកឧត្ដមបណ្ឌិត សុខ ប្រសិទ្ធិ អនុប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ និងជារដ្ឋលេខាធិការ ក្រសួងព័ត៌មាន តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រតិភូ នារសៀលថ្ងៃទី ២៣ខែមិថុនា ឆ្នាំ២០២១នេះ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ក្នុងការប្រើប្រាស់ក្នុងវិធានការណ៍ប្រយុទ្ធប្រឆាំង ទប់ស្កាត់ គ្រប់គ្រងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភ: ក្នុងខេត្តព្រះសីហនុ ដើម្បីចែកជូនប្រជាពលរដ្ឋដែលខ្វះខាតស្បៀងក្នុងបរិបទនៃជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ។

អំណោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុរួមមាន៖-អង្ករ ៥តោន-មីជាតិ ១០០កេស -ទឹកសុទ្ធ ៤៥០កេស-ទឹកស៊ីអ៉ីវ ១០០យួរ -ទឹកត្រី ១០០យួរ -ត្រីខ ២៥កេសធំ -ម៉ាស ៣០០ ប្រអប់ -អាកុល(ប្រាំពីដុង)ស្មើរនិង១៥០លីត្រ និងថវិកាចំនួន ២០លានរៀល ផងដែរ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋ ខេត្តព្រះសីហនុ សូមថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានចែករំលែកធនធាន និងលើកទឹកចិត្តដល់ក្រុមការងារ ពិសេសក្រុមគ្រូពេទ្យរបស់យើងដែលកំពុងបំពេញការងារ ដើម្បីប្រើប្រាស់ បង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ក្នុងសហគមន៍ក្នុងខេត្តព្រះសីហនុ ។

លោកអភិបាលខេត្តបានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋក្នុងខេត្ត៤មានដូចជា ខេត្តព្រះសីហនុ កោះកុង កំពង់ស្ពឺ និងខេត្តតាកែវ ដើម្បីចាក់ចូលសាច់ប្រជាពលរដ្ឋ បង្កើនភាពសាំ ដើម្បីកាត់បន្ថយការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។ ជំងឺកូវីដ-១៩ នៅក្រុងព្រះសីហនុមានការធូរស្បើយ ក៏ប៉ុន្តែវាបានឆ្លងចូលដល់ស្រុក និងសូមជូនពរឱ្យឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ និងមន្ត្រីរាជការក្រសួងព័ត៌មានមានសុខភាពល្អ និងបំពេញភារកិច្ចទទួលបានជោគជ័យ និងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងអនុសាសន៍ ៣.ការពារ និង៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕
អត្ថបទ ៖ កោះពស់





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


