ព័ត៌មានជាតិ
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជំរុញពលរដ្ឋគ្រប់អាយុ ធ្វើអត្តសញ្ញាណប័ណ្ណ និងចុះឈ្មោះបោះឆ្នោត
បន្ទាយមានជ័យ៖ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានជំរុញដល់ពលរដ្ឋគ្រប់អាយុនៅស្រុកស្វាយចេក ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា។

ការជំរុញនេះធ្វើឡើងក្នុងឱកាសលោកបន្តសកម្មភាពចុះជួបសំណេះសំណាលជាមួយសមាជិសមាជិការគណបក្សប្រជាជន នៅឃុំសារង្គ ស្រុកស្វាយ។
ថ្លែងក្នុងឱកាសនោះ លោក សិទ្ធិ ឡោះ បានជំរុញឱ្យពលរដ្ឋត្រូវទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ ចំពោះពលរដ្ឋគ្រប់អាយុត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព្រោះអត្តសញ្ញាណសំខាន់ណាស់ ជាឯកសារគតិយុត្តិ បង្កការងាយស្រួលដល់ការធ្វើការ ឬប្រកបរបរចិញ្ចឹមជីវិត ដូចជាប្រឡងចូលធ្វើការតាមស្ថាប័នរដ្ឋ និងក្រុមហ៊ុន កាត់ប្លង់ដី ឬខ្ចីលុយធនាការជាដើម។

ជាមួយគ្នានេះ លោកបាននាំយកអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកជំទាវ ទៅចែកជូនពលរដ្ឋ០៩គ្រួសារ ដែលកំពុងជួបការខ្វះខាតក្នុងជីវភាព អំឡុងពេលជំងឺកូវីដ-១៩រាតត្បាត។
អំណោយដែលត្រូវចែកជូនដល់ពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលជំងឺកូវីដរាតត្បាតមាន ថវិការ១,០៥០,០០០រៀល (មួយលានប្រាំម៉ឺនរៀល) អង្ករ៤៥០គីឡូក្រាម ទឹកស៊ីអ៊ីវ១៨យួរ ត្រីខ១៨យួរ មី៩កេសតូច ទឹកត្រី១៨យួរ ទឹកសុទ្ធវីតាល់៩កេស ទឹកក្រូច៩កេស។ ព្រមទាំងជូនរដ្ឋបាលឃុំសារង្គ១៦ម៉ឺនរៀល ក្រុមយុវជន សសយក ០៧នាក់ ចំនួន១៤ម៉ឺនរៀល។
ឆ្លៀតក្នុងឱកាសនោះលោក សិទ្ធិ ឡោះ បានចុះសួរសុខទុក្ខលោក ព្រហ្ម ម៉ៅ មេភុមិភាសជើង ដែលមានជំងឺប្រចាំកាយកំពុងសម្រាកនៅផ្ទះ ឧបត្ថម្ភថវិកាចំនួន៣០ម៊ឺនរៀល។
អត្ថបទ៖ ឯម ពៅ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


