ព័ត៌មានជាតិ
ធ្លាក់ភ្លៀងមួយមេលាយខ្យល់កន្ត្រាក់បោកបក់ខ្លាំង បណ្តាលឲ្យខូចខាតផ្ទះពលរដ្ឋជាច្រើនខ្នងបង្កឲ្យមនុស្សស្លាប់និងរបួស
បាត់ដំបង ៖ ផ្ទះពលរដ្ឋជាច្រើនខ្នង ត្រូវបានខ្យល់កន្ត្រាក់បោកបក់យ៉ាងគំហុក ខណៈមានភ្លៀងធ្លាក់១មេធំក្នុងខេត្តបាត់ដំបងហើយខ្យល់កន្ត្រាក់បានបោកបក់ទៅលើភូមិសាស្ត្រស្រុកឯកភ្នំនៃខេត្តបាត់ដំបងខ្លាំងបណ្តាលឲ្យរលំផ្ទះ១ខ្នងទាំងស្រុងក្នុងចំណោមផ្ទះរងគ្រោះជាច្រើនខ្នងទៀតបានសង្កត់ទៅលើប្រជាពលរដ្ឋស្លាប់ម្នាក់និងរបួសម្នាក់។

សមត្ថកិច្ចនៃអធិការស្រុកឯកភ្នំបានឲ្យដឹងថា គ្រោះធម្មជាតិនេះបានកើតឡើងនៅវេលាម៉ោង៣និង០០នាទីរសៀល នាថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២១នេះ ខណៈខ្យល់កន្ត្រាក់បានគ្របដណ្តប់បោកបក់ទៅលើភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង បង្កឲ្យមនុស្ស២នាក់ស្លាប់និងរបួស។
ប្រភពខាងលើបន្តថា គ្រួសាររងគ្រោះក្នុងចំណោមគ្រួសារជាច្រើនផ្សេងទៀតខាងលើជាស្ត្រីមិនស្គាល់ឈ្មោះនៅឡើយ មានអាយុប្រមាណ៦៧ឆ្នាំ បានស្លាប់ដោយសារផ្ទះរលំសង្កត់លើចំណែកឯបុរសជាប្តីឈ្មោះញឹម.រតនាអាយុ៦៨ឆ្នាំរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។

សមត្ថកិច្ចបន្តថា ខ្យល់កន្ត្រាក់នៅរសៀលថ្ងៃនេះក៏បានបង្កឲ្យផ្ទះរបស់ប្រជាពលរដ្ឋជាច្រើនខ្នងរងការខូចខាតធ្ងន់និងស្រាល គ្រាដែលផ្ទះឈើប្រក់ស័ង្កសីរបស់ជនរងគ្រោះបានរលំទាំងស្រុងបណ្តាលឲ្យម្ចាស់ផ្ទះ២នាក់ប្តីប្រពន្ធបានស្លាប់និងរបួសក្នុងនោះម៉ូតូចំនួន២គ្រឿងក៏បានខូចខាតផងដែរ៕
ដោយ ៖ សៅ សារិទ្ធ






-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


