Connect with us

ព័ត៌មានជាតិ

ទីតាំង​ធ្វើតេស្ត​រហ័ស​ចំនួន​៥​កន្លែង ​ក្នុង​ខេត្តស្ទឹងត្រែង​ បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ៣៥​នាក់​បន្ថែមទៀត​

បានផុស

នៅ

ទីតាំង​ធ្វើតេស្ត​រហ័ស​ ចំនួន៥​កន្លែង​ ក្នុង​ខេត្តស្ទឹងត្រែង ត្រូវបាន​រដ្ឋបាលខេត្ត​ប្រកាស គិត​ត្រឹម​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៩ ខែ​មិថុនា​ឆ្នាំ ២០២១​នេះ បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ចំនួន៣៥​នាក់​បន្ថែម​ទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំង​ចំនួន​៥ កន្លែង​ខាងលើ​មាន ទី​១-​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក្រុង ក្នុងភូមិ​ស្រែ​ពោធិ៍ ទី​២-​មុខ​សាលាខេត្ត​ស្ទឹងត្រែង ក្នុង​ភូមិ​ត្រពាំង​ព្រីង ទី​៣-​ទីតាំង​អូរ​ពងមាន់ ក្នុងភូមិ​រាជា​នុ​កូ​ល ទី​៤-​ទីតាំង​អូ​ឬ​ស្សី​កណ្ដាល ក្នុងភូមិ​អូរ​ឬ​ស្សី​កណ្ដាល ទី​៥ -​ទីតាំង​សាលាបឋមសិក្សា​ច្រប់ ក្នុងភូមិ​ច្រប់​។​

ក្រុមគ្រូពេទ្យ​បានបញ្ជាក់​ថា ទីតាំង​ចំនួន៥កន្លែង​ខាងលើ ជាទី​តាំង​សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​ការពាក់ព័ន្ធ នឹង​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ប៉ះពាល់​ដោយផ្ទាល់ ឬ​ប្រយោល​អាចមក​ពិនិត្យ​រក​មេរោគ​កូ​វីដ​១៩ ដើម្បី​សុខភាព​ផ្ទាល់ខ្លួន និង​ជៀសវាង​ការរីក​រាលដាល ឆ្លង​ដល់​អ្នក​ដទៃទៀត​។​

ដោយសារ​ស្ថានភាព​រយៈពេល​ចាប់ពី​ថ្ងៃ ២៤ ដល់​ថ្ងៃទី ២៩ មិថុនា​នេះ ជំងឺ​កូ​វីដ​១៩ មានការ​កើនឡើង និង​រីក​រាលដាល​ដល់ទី​ជនបទ ក្នុងភូមិ​មួយចំនួន ក្នុង​ខេត្តស្ទឹងត្រែង មិនមាន​ការ​ថមថយ អាជ្ញាធរខេត្ត បានរៀបចំ​ដាក់​ទីតាំង​ក្នុង​ក្រុង និង​នៅ​ទីជនបទ ជា​កន្លែង​ផ្ទុះ​កូ​វី​១៩ ងាយស្រួល​ដល់​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ក្នុងការ​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​ផងដែរ​។​

គិត​ត្រឹម​ម៉ោង​៥​ល្ងាច​ថ្ងៃទី ២៩​ខែមិថុនា ​ឆ្នាំ​២០២១​នេះ ខេត្តស្ទឹងត្រែង មាន​អ្នក​ឆ្លង​កូ​វីដ​១៩ មាន​ចំនួន​២៥៤​នាក់ ស្រី​១២៣​នាក់ ជាសះស្បើយ​១៦​នាក់ ស្លាប់​គ្មាន និង​អ្នក​កំពុង​សម្រាក​ព្យាបាល ២៣៨​នាក់ ស្រី​១១៦​នាក់​៕​

អត្ថបទ៖ ងិន​លីម​

សូមចុចអាន៖ បញ្ជូន​ទៅព្យាបាល​ភ្លាមៗ ​មន្ត្រីនគរបាល២រូប តេស្ត​មាន​​កូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

ប្រជាពលរដ្ឋចាប់បានក្រពើមួយក្បាលក្នុងស្ទឹងសង្កែ

ព័ត៌មានជាតិ២២ នាទី មុន

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី ជំរុញអាជ្ញាធរមូលដ្ឋានដោះស្រាយការចុះបញ្ជីដីពាក់ព័ន្ធបុរាណដ្ឋានដែលនៅសល់ក្នុងខេត្តសៀមរាប

ព័ត៌មានជាតិ២៩ នាទី មុន

និស្សិតកម្ពុជា៣៤រូប បានជាប់អាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុន

ព័ត៌មានជាតិ៣៣ នាទី មុន

ដេប៉ូស្តុកខ្សាច់ គ្រួស ៦កន្លែង ក្នុងឃុំទន្លេបិទ រងការរិះគន់ការដឹកចែកចាយរំលោភការអនុញ្ញាត

ព័ត៌មានជាតិ៣៥ នាទី មុន

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឲ្យគ្រូពេទ្យឯកទេស ព្យាបាលស្ត្រីម្នាក់ ដែលកើនជាតិពុលក្នុងក្រពេញពកក ឬ ក្រពេញទីរ៉ូអ៊ីត

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម