Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ៖ អាជ្ញាធរទាំងអស់ត្រូវបន្តពង្រឹងគ្រប់គ្រងឲ្យបានចំពោះពលរដ្ឋចំណាកស្រុកពេលវិលត្រលប់ចូលមកកាន់ខេត្តវិញ

បានផុស

នៅ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តស្វាយរៀងបានថ្លែងនូវការសំណូមពរឲ្យអាជ្ញាធរទាំងអស់ត្រូវបន្តពង្រឹងការយកចិត្តទុក្ខដាក់ក្នុងការគ្រប់គ្រងចំពោះបងប្អូនប្រជាពលរដ្ឋចំណាកស្រុក បានវិលត្រលប់ចូលមកកាន់ខេត្តវិញ និងប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់តាមព្រំដែនស្វាយរៀងនៃប្រទេសកម្ពុជា និង វៀតណាម ដោយអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់នូវវិធានការចត្តាឡីស័កនៅតាមបណ្តាច្រកព្រំដែន និងការពង្រឹងវិធានការរដ្ឋបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះខណៈប្រគល់ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅស្រុកចន្ទ្រា និងស្រុករំដួល នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៍បានជម្រុញឲ្យអាជ្ញាធរគ្រប់ថ្នាក់មូលដ្ឋាននិងសមត្ថកិច្ចទាំងអស់ទូទាំងខេត្តស្វាយរៀងបន្តផ្សព្វផ្សាយនូវវិធានសុខាភិបាលពិសេសអនុវត្តឲ្យបានម៉ឹងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ជាមួយគ្នានេះដែរបើមិនចាំបាច់ ទេគឺកុំអោយបងប្អូនប្រជាពលរដ្ឋចេញពីផ្ទះអោយសោះដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ បំប្លែងថ្មីប្រភេទ (ដែលតា និង បែលតា មានកម្រិតឆ្លងដ៏ស្រួចស្រាវបំផុត)ងាយឆ្លង ចូលក្នុងសហគមន៍តែម្ដង។

នាឪកាសនោះដែរលោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំរបស់រដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុក្ខដាក់បំពេញភារកិច្ច ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេស ការអុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកច្រកម្ពុជា ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីរាលដាលជម្ងឺកូវីដ១៩ ទាំងអស់គ្នា ។

លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានសំណូមពរឲ្យអាជ្ញាធរទាំងអស់ត្រូវបន្តពង្រឹងការយកចិត្តទុក្ខដាក់ក្នុងការគ្រប់គ្រងចំពោះបងប្អូនប្រជាពលរដ្ឋចំណាកស្រុក បានវិលត្រលប់ចូលមកកាន់ខេត្តវិញអោយមានប្រសិទ្ធភាព។
លើសពីនេះទៀតអាជ្ញាធរគ្រប់ថ្នាក់មូលដ្ឋាន ត្រូវផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋ អំពីវិធានការរបស់សុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាលគឺ ៣កុំ និង៣ការពារ ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាល ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៨ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១២ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម