ព័ត៌មានជាតិ
ពលរដ្ឋភូមិដើម ចាន់ ព័ទ្ធចាប់ចោរគាស់ផ្ទះទាំងកណ្ដាលថ្ងៃត្រង់ ចំនួន ៣ នាក់ ប្រគល់ឲ្យប៉ូលិស
មុខសញ្ញាចោរគាស់ផ្ទះចំនួន ៣ នាក់ ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់បាន ហើយប្រគល់ឲ្យប៉ូលិសចាត់ការតាមផ្លូវច្បាប់។

យោងតាមប្រភពពីលោក ជូ ចាន់នី ជំនួយការសាលាសង្កាត់ច្បារអំពៅទី២ បានប្រាប់កម្ពុជាថ្មីឲ្យដឹងថាកាលពីវេលាម៉ោង ១៣ និង១០នាទី រសៀល ថ្ងៃទី ១០ ខែ កក្កដា ប្រជាពលរដ្ឋរស់នៅភូមិចុងដី សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បានពទ្ធ័ចាប់មុខសញ្ញាគាស់ផ្ទះប្រជាពលរដ្ឋចំនួន ៣ នាក់ ដែលសុទ្ធសឹងតែជាបុរស។



លោកជូ ចាន់នី បានបញ្ជាក់ទៀតថាមុខសញ្ញាចោរគាស់ផ្ទះទាំង៣នាក់នេះ គឺទើបនិងចេញពីគុកព្រៃសរ។ ហើយផ្ទះដែលពួកវាគាស់គឺម្ចាស់ផ្ទះរវល់ទៅលក់នៅផ្សារច្បារអំពៅ។ ហើយក៏ជាសំណាងរបស់វាផងដែរ ដែលប្រជាពលរដ្ឋលោកមិនកាត់ទោសប្រហារជីវិត ដោយសារតែបងប្អូនប្រជាពលរដ្ឋលោកយល់ដឹងពីច្បាប់ទំលាប់។ ខណៈ ដែលប្រជាពលរដ្ឋពទ្ធ័ចាប់បានភ្លាមៗ កម្លាំងនគរបាលប៉ុស្តិច្បារអំពៅទី២ បានចុះទៅដល់ទីតាំងកើតហេតុនិងនាំយកជនសង្ស័យមកកាន់ស្នាក់ការប៉ុស្តិដើម្បីចាត់កាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖នរា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


