ព័ត៌មានជាតិ
មិនថមថយទេ ខេត្តឧត្ដរមានជ័យ រកឃើញអ្នកឆ្លងកូវីដថ្មីជិត២០០នាក់បន្ថែមទៀត
រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១៩៤ករណីបន្ថែមទៀត និងជាសះស្បើយ៣៣នាក់ និងស្លាប់ម្នាក់។

គិតត្រឹមម៉ោង១៧និង៣០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ មានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣,៤៨៧ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន៣,២៣២ករណី និងករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ចំនួន២៥៥ករណី និងបានព្យាបាលជាសះស្បើយចំនួន៦២២នាក់ កំពុងសម្រាកព្យាបាលចំនួន២,៤៥៧នាក់ និងស្លាប់ចំនួន០៨នាក់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជននិងបងប្អូនប្រជាពលរដ្ឋបន្តចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការនានា របស់ក្រសួងសុខាភិបាលនិងវិធានការ៣ការពារ ត្រូវពាក់ម៉ាស់ត្រូវលាងដៃជាមួយសាប៊ូឬជែលនិងត្រូវរក្សាគម្លាតសុវត្ថិភាព ៣.កុំ: កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករនិងកុំប៉ះពាល់គ្នា.ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕
អត្ថបទ ៖ ចាន់ ធី



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


