ព័ត៌មានជាតិ
ក្រសួងព្រមាន កុំទិញឧបករណ៍តេស្តរកកូវីដតាមប្រព័ន្ធអនឡាញ
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានហាមប្រាមដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងសាធារណជន កុំទិញឧបករណ៍តេស្តរកអង់ទីហ្សែនកូវីដ១៩ តាមប្រព័ន្ធអនឡាញព្រោះអាចប្រឈមឧបករណ៍ដែលមានគុណភាពមិនត្រឹមត្រូវ ឬអាចជាផលិតផលក្លែងបន្លំទៀតផង។

យោងតាមសារាចរណែនាំស្ដីពីការបែងចែកចាយ និងលក់ទៅរហ័សរកអង់ទីហ្សែនកូវីដ១៩ចុះថ្ងៃទី២៧ កក្កដា ក្រសួងសុខាភិបាលបានណែនាំចំពោះគ្រឹះស្ថានអាហរ័ណនីហរ័ណឱសថ ត្រូវធ្វើការបែងចែកតេស្តរហ័សរកអង់ទីហ្សែនកូវីដ១៩ ដែលមានលេខបញ្ជិការពីក្រសួងសុខាភិបាលជូនដល់ឱសថស្ថានឱសថស្ថានរងមន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាលមន្ទីរសម្រាកព្យាបាលនិងគ្លីនិច។
ចំពោះឱសថស្ថានឱសថស្ថានរង ត្រូវទិញតែឧបករណ៍រកអង់ទីហ្សែនកូវីដ១៩ ដែលចុះបញ្ជិការពីក្រសួងសុខាភិបាល ហើយលក់ជូនអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនិងប្រជាជនទូទៅ ដើម្បីប្រើប្រាស់និងហាមដាច់ខាតការលក់ និងទិញឧបករណ៍តេស្តតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ។
ចំពោះអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប្រជាពលរដ្ឋត្រូវទិញតេស្តរហ័សអង់ទីសែនកូវីដ១៩ ដែលមានលេខបញ្ជិកាត្រឹមត្រូវពីឱសថស្ថានឱសថស្ថានរងស្របច្បាប់ ត្រូវចៀសវាងការទិញឧបករណ៍តេស្តរហ័សនេះពីតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ ព្រោះឧបករណ៍នេះតម្រូវឱ្យមានការទុកដាក់ត្រឹមត្រូវ និងត្រូវមានប្រភពច្បាស់លាស់ បើមិនដូច្នោះទេអាចប្រឈមតេស្តរហ័ស ដែលមានគុណភាពមិនត្រឹមត្រូវឬអាចជាផលិតផលក្លែងបន្លំទៀតផង៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


